(ខេត្តមណ្ឌលគិរី)៖ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង០៨ និង៣០នាទីព្រឹក នៅស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី បានរៀចចំពីធីបើកវគ្គបណ្តុះបណ្តាល “ពិនិត្យការក្លែងបន្លំ ឯកសារវិភាគផ្ទៃមុខ ប្រើប្រាស់កម្លាំងបង្ក្រាប សុវត្ថិភាពចុះប្រតិបត្តិការការចាប់ខ្លួនប្រកបដោយប្រសិទ្ធភាព និងបច្ចេកទេសក្នុងការវាយខ្នោះ “វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលចំនួន០២ថ្ងៃដោយ (០១វគ្គ/១ថ្ងៃ)ដោយគិត ចាប់ពីថ្ងៃទី០៨ រហូតដល់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។
វគ្គបណ្តុះបណ្តាលនេះ ក្រោមការណែនាំ ពីឧត្តមសេនីយ៍ទោស្នងការបានចាត់តាំង លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធាន មនុស្សនិងក្រុមការងារ ដោយមានគ្រូបង្គោល ចំនួន ០៣រូបដែលឈ្មោះដូចខាងក្រោម៖
ទី១.លោក Jordan McBee មន្ត្រីអនុព័ន្ធការិយាល័យ សន្តិសុខតំបន់ RSO ស្ថានទូតអាមេរិកប្រចាំ នៅរាជធានីភ្នំពេញ។
ទី២.លោក ហ៊ួយ ឆាយហួត មន្ត្រីស៊ើបអង្កេត បទល្មើសព្រហ្មទណ្ឌ ឧក្រិដ្ឋកម្ម និងឆបោក ស្ថានទូតអាមេរិក ប្រចាំរាជធានីភ្នំពេញ)។
ទី៣.លោក ស៊ុំ ចាន់ធី គ្រូបង្វឹកកងសន្តិសុខស្ថានទូត អាមេរិកប្រចាំរាជធានីភ្នំពេញ។ ដែលបានអញ្ជើញមក បណ្តុះបណ្តាលទាំងទ្រឹស្តី និងតាមបណ្តាលអនុវត្តន៍ ជាក់ស្តែងដែលមានសិក្ខាកាម ដែលបានអញ្ជើញមកពីតាម បណ្តាការិយាល័យ ជំនាញពាក់ព័ន្ធ ក្នុងថ្ងៃទី០១ សរុប ចំនួន ៤៨រូប ស្រី០៣រូប និងថ្ងៃទី០២ សរុបចំនួន ៤៨រូប ស្រីចំនួន ០៥រូប ដែលបានចូលរួមក្នុង វគ្គបណ្ដុះបណ្ដាលនា ពេលនេះផងដែរ៕