(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ង ចំនួន ៥៥ទូក មកពីខេត្តព្រៃវែង ត្រៀមចូលរួមការប្រណាំងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ប្រគល់ជូនគណៈកម្មការ និងចំណុះទូក ដូចខាងក្រោម ៖
ទី១. ទូក ងវែង ចំនួន ១៨ទូក ៖ ក្នុង ១ទូក២ ទទួលបានថវិកា ចំនួន ២លានរៀល អង្ករ ៣០០គីឡូក្រាម, ទឹកបរិសុទ្ធ ៥កេស, មី ៦កេស, ទឹកត្រី ២យួរ, ត្រីខកំប៉ុង ២កេសធំ, ទឹកស៊ីអ៊ីវ ២យួរ, ភេសជ្ជៈ៥កេស និងស្រាបៀរ ៣កេស។
ទី២. សម្រាប់ទូក ង ខ្នាតអន្តរជាតិ ចំនួន៣៧ទូក ៖ ក្នុង ១ទូកៗ ទទួលបានថវិកា ចំនួន ១លានរៀល, អង្ករ ២០០គីឡូក្រាម, ទឹកបរិសុទ្ធ ២កេស, មី ៣កេស ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខកំប៉ុង ១កេសធំ, ភេសជ្ជៈ ៣កេស និងស្រាបៀរ ចំនួន ២កេស។
ទី៣. សម្រាប់អនុគណៈកម្មការបច្ចេកទេសនិងគ្រប់គ្រងទូក ៖ ថវិកាចំនួន ៤លានរៀល អង្ករ ៣០០គីឡូក្រាម, ទឹកបរិសុទ្ធ ២០កេស,មី ៦កេស, ភេសជ្ជៈ ៥កេស និងស្រាបៀរ ៥កេស។
ទី៤. សម្រាប់អនុគណៈកម្មការសន្តិសុខនិងសណ្ឋាប់ធ្នាប់ ៖ ថវិកា ចំនួន ៦លានរៀល ទឹកបរិសុទ្ធ ២០កេស, មី ៦កេស, ភេសជ្ជៈ ៥កេស និងស្រាបៀរ ៥កេស។
ទី៥. សម្រាប់អនុគណៈកម្មការបរិស្ថាន និងសុខាភិបាល ៖ ថវិកា ចំនួន ៤លានរៀល, ទឹកបរិសុទ្ធ ២០កេស, មី ៦កេស, ភេសជ្ជៈ ៥កេស និងស្រាបៀរ ៥កេស។
ទី៦. សម្រាប់អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ៖ ថវិកា ចំនួន ៥លានរៀល, ទឹកបរិសុទ្ធ ២០កេស, មី ៦កេស, ភេសជ្ជៈ ៥កេស និងស្រាបៀរ ៥កេស។
ទី៧. សម្រាប់វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ៖ ថវិកា ចំនួន ៥០ម៉ឺនរៀល ទឹកបរិសុទ្ធ ៥កេស ភេសជ្ជៈ ៥កេស និងស្រាបៀរ ៥កេស៕