ACU៖ ក្រសួងធម្មការ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ និងក្រសួងមុខងារសាធារណៈ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៤

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ពីអង្គភាពប្រឆាំង អំពើពុករលួយ  ហៅកាត់ថាACU  បានឱ្យដឹងនៅរសៀលថ្ងៃ ទី២៧ខែមករា ឆ្នាំ២០២៤នេះថា ក្រុមការងារនាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល បានបញ្ជាក់ថា  វឌ្ឍនភាពការងារ គិតត្រឹមព្រឹកនេះ បានចំនួន ៩៩.០៦% នៃចំនួនបុគ្គលត្រូវ ប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៨,២៧៩ រូប។ នៅសល់ ៤ ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ ឆ្នាំ២០២៤ តាមច្បាប់កំណត់ នឹងបញ្ចប់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

ACU បានឱ្យដឹងទៀតថា គិតត្រឹមព្រឹកថ្ងៃទី២៧ មករា នេះ បុគ្គលចំនួន ១៧១រូប នៅមិនទាន់មកបំពេញ កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៤ ដូច្នេះសូមបុគ្គលជាប់ កាតព្វកិច្ចប្រកាសទាំងអស់ អញ្ជើញមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល ឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា កាលពីម្សិលមិញ ក្រសួង-ស្ថាប័នចំនួន ០៣ រួមមាន ៖ ក្រសួងធម្មការ និងសាសនា ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ បានបញ្ចប់ការប្រកាសទាំងស្រុង ១០០% នៃចំនួនបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៤។

ដោយឡែក នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ព្រឹកមិញនេះ ក្រសួងមុខងារសាធារណៈ ក៏បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួន ទាំងស្រុង ១០០ % ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *