(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយអ្នក សារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរ ទិវាសេរីភាពសារ ព័ត៌មានពិភពលោក។
ជំនួបសំណេះសំណាល នៅរសៀលថ្ងៃនេះដែរជាការ បន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅ កាន់តំណែងជា នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ ខ្ពស់ចំពោះវិស័យសារព័ត៌មាន ហើយបានបង្កើតឱ្យ មានជំនួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ជារៀងរាល់ឆ្នាំ ពោលគឺបានធ្វើឡើង ចំនួន៥លើកមកហើយ។
ខាងក្រោមជាខ្លឹម សារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបជាមួយអ្នកសារព័ត៌មាន នាឱកាសនេះ ពិតជាមានសារៈ សំខាន់ក្នុងការស្វែង យល់បន្ថែមពីបញ្ហា និងកង្វល់នានា របស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបាននិង កំពុងជួបបញ្ហាប្រឈម ក្នុងប្រតិបត្តិការ ការងាររបស់ខ្លួន ក៏ដូចជាស្ថានភាព រួមនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងបរិបទឌីជីថល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ អ្នកសារព័ត៌មាន ទាំងអស់ដែលបាន ចូលរួមយ៉ាងសកម្ម និងប្រកប ដោយការទទួលខុសត្រូវ វិជ្ជាជីវៈខ្ពស់ក្នុងការ នាំយកព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មាន ពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និងចូលរួម ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានដឹកនាំវិស័យព័ត៌មាន សម្រេចបានសមិទ្ធផលធំៗ ជាច្រើននាអាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃការប្រែប្រួល អាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលខ្យល់ បានធ្វើឱ្យមនុស្ស ៨៥ភាគរយ នៅក្នុងតំបន់ប្រឈម នឹងហានិភ័យនៃការប៉ះ ពាល់កាន់តែខ្លាំង។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាគន្លឹះក្នុងការ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា លម្ហសេរីភាពសារព័ត៌មាន នៅកម្ពុជាកាន់តែរីកចម្រើន ធំធាត់ប្រកបដោយ សុខភាពល្អ និងឆ្ពោះទៅរកការរៀបចំ បាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាព នៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាស អំណោយផល ព្រោះថាអ្នកសារព័ត៌មាន អាចរាយការណ៍ ដោយសេរីដោយឈរលើ មូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមាន អ្នកសារព័ត៌មានប្រមាណ ១០,០០០នាក់ និងស្ថាប័នសារ ព័ត៌មានជាង២,០០០អង្គភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលនៃការស្ទង់ មតិលើអ្នកសារព័ត៌មាន សរុបចំនួន៣៤១នាក់ មានមនុស្សចំនួន ៧៩,៨ភាគរយបានឆ្លើយថា សេរីភាពសារព័ត៌មាន នៅកម្ពុជាមានភាព ល្អប្រសើរ ក្នុងនោះ៧១ភាគរយបាន ឆ្លើយថាសេរីភាពសារព័ត៌មាន នៅកម្ពុជាមានស្ថានភាពល្អ និង៨.៨ភាគរយបាន ឆ្លើយថាសេរីភាព សារព័ត៌មាន មានស្ថានភាពល្អបំផុត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជាង ៤៥ឆ្នាំកន្លងមក ព័ត៌មានស្ដីពីសមិទ្ធផល និងស្នាដៃនានា របស់រាជរដ្ឋាភិបាល ត្រូវបានចែករំលែកផ្សព្វផ្សាយ តាមគ្រប់រូបភាពបានឆាប់ រហ័សទាន់សភាពការណ៍ និងទូលំទូលាយ ទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីស្វែងយល់ កាន់តែច្បាស់ពីកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាច នេះប្រើប្រាស់ត្រូវគឺ មានសារៈសំខាន់ ណាស់សម្រាប់ការ អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្ដល់ ថាមពលឱ្យប្រជាជន សម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការដាក់ចេញវិធាន ឱ្យមានប្រសិទ្ធភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មានដើរតួនាទី សំខាន់នៅក្នុងការផ្សព្វផ្សាយ ព័ត៌មានពិតជូនដល់ សាធារណជន ខណៈដែលអ្នកសារព័ត៌មាន ជាចលករដើម្បីឱ្យ សារព័ត៌មានកាន់ តែមានគុណភាព អ្នកសារព័ត៌មាន ត្រូវឈរលើគោលការណ៍ ជាមូលដ្ឋាននៃការ គោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ នៅលើពិភពលោក អ្នកសារព័ត៌មានបាន បំពេញតួនាទីដ៏សំខាន់ ក្នុងការចូលរួមកែលម្អ ចំណុចខ្វះខាត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យថាអំណាច គឺធំណាស់ ដូច្នេះអ្នកសារព័ត៌មាន ត្រូវរួមគ្នាដើម្បីប្រយោជន៍ជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណាក់កាលនៃការ រីកចម្រើនប្រព័ន្ធឌីជីថល ប្រជាពលរដ្ឋម្នាក់ៗ សុទ្ធតែមានលទ្ធភាព ផ្តល់ព័ត៌មាន។ នេះជាការលំហកាន់ តែធំនៃព័ត៌មាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលត្រូវការ ព័ត៌មានមួយគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៨ខែនេះ សម្តេចដោះស្រាយបញ្ហា បានជាច្រើនតាមរយៈព័ត៌មាន ពីអ្នកសារព័ត៌មាន រួមទាំងប្រជាពលរដ្ឋផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃខ្លះយប់ម៉ោង១ ម៉ោង២ សម្តេចនៅតាមដានព័ត៌មាន លើបណ្តាញសង្គម ដើម្បីក្តាប់បញ្ហានានារ បស់ប្រជាពលរដ្ឋ ហើយដាក់ចេញនូវ ដំណោះស្រាយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព័ត៌មានលើបណ្តាញ សង្គមទោះពិត ឬមិនពិត ក៏ផ្តល់ប្រយោជន៍ដែរ ដើម្បីអាជ្ញាធរបានដឹង និងបំភ្លឺសម្រាប់ព័ត៌មានមិនពិត។ តែបើព័ត៌មាននៃបញ្ហា នោះជាការពិត គឺបានអាជ្ញាធរ ចេញទៅដោះស្រាយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅអ្នកព័ត៌មាន ព្យាយាមធ្វើជាអ្នក ផ្តល់ព័ត៌មាន កុំដើរតួជាតុលាការ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអ្នកព័ត៌មាន ប្រកាន់ក្រមសីលធម៌ ហើយផ្សាយឱ្យបាន គ្រប់ជ្រុងជ្រោយ និងបានស្នើឱ្យ អ្នកសារព័ត៌មាន បើផ្សាយបញ្ហាហើយ ជួយផ្សាយត្រឡប់ វិញនូវដំណោះស្រាយផង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីក ហ្វូណន-តេជោ បានបង្កើតជាចលនា គាំទ្រយ៉ាងស្រុះគ្នា ដោយសារមាន ការផ្សព្វផ្សាយបានផុលផុស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអំណាច មិនប្រាកដថាមាន ឥទ្ធិពលនោះទេ។ អ្នកដែលមានឥទ្ធិពល គឺទាមទារឱ្យមានការផ្តល់តម្លៃ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មានអាចមាន ឥទ្ធិពលទៅបាន ទាមទារឱ្យមានការផ្តល់តម្លៃ និងគាំទ្រពីប្រជាពលរដ្ឋ ក៏ទាមទារឱ្យមានក្រមសីលធម៌ និងការទទួលខុសត្រូវដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យសារព័ត៌មានមានឥទ្ធិពល ត្រូវមានសុចរិត សុក្រឹតភាព និងការទទួលខុសត្រូវ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិន ត្រូវការតែព័ត៌មានវិជ្ជមាននោះទេ ព័ត៌មានអវិជ្ជមាន ក៏រាជរដ្ឋាភិបាល ត្រូវការដែរ តែត្រូវមានក្រមសីលធម៌។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល។ ម្យ៉ាងទៀត អ្នកសារព័ត៌មាន កុំផ្សាយរឿង ដែលអសីលធម៌។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលរស៊ើប នៅលើពិភពលោក។ ព័ត៌មានក្លែងក្លាយខ្លះ អាចបង្កើតទៅជាអសន្តិសុខ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការផ្សាយរបស់ ខេមបូឌាដេលីពាក់ព័ន្ធនឹ ងលោក គុណ ញឹម ជាប្រភេទព័ត៌មានក្លែងក្លាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចមានសិទ្ធិក្នុងការចាត់ចែង ជ្រើសរើស និងតែងតាំងមន្ត្រី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា លោក គុណ ញឹម នឹងកាន់តំណែង អគ្គនាយកគយ និងរដ្ឋាករ រហូតដល់ឆ្នាំ២០២៨។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកថា ខេមបូឌាដេលី និងអាស៊ីសេរីអន់ជាង អ្នកសារព័ត៌មាន ក្នុងស្រុក ហ៊ានទទួលខុស ត្រូវលើការផ្សាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅខេមបូឌាដេលី និងអាស៊ីសេរី កុំធ្វើចរិតដូច សម រង្ស៉ី ចង់ឈ្នះបុគ្គល វាយប្រហារទាំងគ្រួសារ។
* សម្តេចធិបតី ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែល វាយប្រហារកូនលោក សម រង្ស៉ី នោះទេ គឺរាប់អានគ្នាជាធម្មតា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកសារព័ត៌មានបើ ផ្សាយពីរឿងចោហើយ កុំទៅផ្សាយដល់គ្រួសារ ដែលមិនបានដឹងអី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា ស្គាល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដំបូង គឺលោកជំទាវមិនបាន ស្រឡាញ់សម្តេចនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ទម្លាយចរិតភរិយាថា ជាមនុស្សដែលចូលចិត្តភាពសាមញ្ញ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលនេះសម្តេច ក្លាយជាមនុស្ស ដែលគេវាស់ដីឱ្យដើរហើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទម្លាយថា កុំថាឡើយរឿងអន្តរាគមន៍ការពារមន្ត្រី កិច្ចការរបស់សម្តេច គឺលោកជំទាវបណ្ឌិតមិនលូកលាន់នោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលបំណងភរិយា របស់សម្តេច គឺចង់ធ្វើការងារជួយ ប្រជាពលរដ្ឋតាម រយៈសុខភាពសាធារណៈ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញមុខការពារភរិយា ដោយទម្លាយពីចរិតពិត គឺមិនលូកលាន់ការងារ ស្វាមីដាច់ខាតសូម្បីរឿងតូចតាច កុំនិយាយដល់រឿងអន្តរាគមន៍តំណែងមន្ត្រី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភរិយាសម្តេចកំពុងគិតគូរ ពីការលើកកម្ពស់វប្បធម៌ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ការពង្រឹងវិធានការច្បាប់ ជាការធានានូវភាពថ្លៃថ្នូរ នៃក្រមសីលធម៌។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ក្រសួង ស្ថាប័ននានាកុំទាមទារ បង្កើតវិទ្យាស្ថាន ផ្ទាល់ខ្លួន ត្រូវពិនិត្យមើល វិទ្យាស្ថានមានស្រាប់ ហើយពង្រឹងបន្ថែម។ មិនមែនចេះតែទាមទារបើក បើកហើយដួល អត់ដើរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យលើកកម្ពស់ សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ។ ក្រសួងព័ត៌មានត្រូវជំរុញ ដំណើរការឡើងវិញ នូវមណ្ឌលបណ្តុះបណ្តាលវិក្រឹតការ និងវិជ្ជាជីវៈសារព័ត៌មាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យឡើងវិញ លើលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្ត ទាំងឡាយដែល នៅជាធរមាន ដើម្បីរៀបចំធ្វើ វិសោធនកម្ម ឬរៀបចំថ្មី ដើម្បីឆ្លើយតបទៅនឹ ងការវិវត្តនៃសង្គម និងត្រូវលើកកម្ពស់ ការអនុវត្តច្បាប់ក្នុង វិស័យសារព័ត៌មាន ក្នុងគោលបំណងរៀបចំ សណ្តាប់ធ្នាប់នៃ វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំ ធម្មនុញ្ញសារព័ត៌មាន ដែលជាឯកសារគោល ក្នុងការកំណត់នីតិវិធី ប្រតិបត្តិស្តង់ដា ស្តីពីក្រមសីលធម៌ អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់ តម្លៃនៃវិជ្ជាជីវៈ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរៀបចំកំណត់គោល ការណ៍ណែនាំស្តីពី ការផលិតមាតិកា និងផ្សព្វផ្សាយ របស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ ភាពអនាធិបតេយ្យ លើបណ្ដាញសង្គម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌មាន បន្តចូលរួមថែរក្សា សុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិ ប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុប បំបាត់ជនឱកាសនិយម ដែលជ្រកក្រោម ស្លាកសារព័ត៌មាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌មាន ផ្ដល់ព័ត៌មានពិតដល់ សាធារណជន ជាតិ-អន្តរជាតិ អំពីសភាពការណ៍ ពិតនៅកម្ពុជា និងផ្សព្វផ្សាយគោល នយោបាយរបស់ រាជរដ្ឋាភិបាលទៅ កាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពី ប្រជាពលរដ្ឋមកកាន់ រាជរដ្ឋាភិបាល ដើម្បីដោះស្រាយ បញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌ មានធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង អំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលដោះ ស្រាយបញ្ហាចំគោលដៅ មានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែ ទម្រង់របស់រាជរដ្ឋាភិបាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌មាន ចូលរួមផ្សព្វផ្សាយអប់រំដល់ សាធារណជនអំពី វិធានការបង្ការ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការ ប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌មាន បន្តចូលរួមប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិត បំពុលសង្គមអាចធ្វើឱ្យ ប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាងការផ្សព្វ ផ្សាយព័ត៌មានដែលធ្វើ ឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុក ចិត្តពីសាធារណជន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួមចំណែក របស់បងប្អូនអ្នកសារព័ត៌មានទាំង អស់នាពេលកន្លងមក និងជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការលើកកម្ពស់ គុណភាពព័ត៌មានឱ្យ កាន់តែមានប្រសិទ្ធភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តបន្ថែម ទៀតចំពោះអ្នកសារព័ត៌មាន ទាំងអស់ក្នុងការបន្ត អនុវត្តនូវភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍ វិស័យព័ត៌មានឱ្យកាន់ តែរីកចម្រើន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីខ្លះស៊យ៣០ឆ្នាំ ហើយមិនដែលបាន មេដាយការងារទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ ក្រសួងស្ថាប័នទាំងអស់ ត្រូវពិនិត្យពីការផ្តល់មេដាយ ឬប័ណ្ណ សរសើរដល់មន្ត្រី ក៏ដូចជាប្រជាពល រដ្ឋមានស្នាដៃក្នុងសង្គម។