កំលាំងនគរបាលក្រុងប៉ោយបែត ឃាត់ខ្លួន អ្នកលក់ថ្នាំញៀន ប្រុស ស្រី ២នាក់ ដកហូតថ្នាំញៀន  ខេ ៦ថង់ និង WY ចំនួន ១៩.០៦១គ្រាប់

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យប្រុសស្រី២នាក់ ជាអ្នកជំនួញគ្រឿងញៀនដ៏ធំ១ នៅក្រុងប៉ោយប៉ែត ត្រូវបានកំលាំង នគរបាលក្រុងប៉ោយបែត ឃាត់ខ្លួនបាន នៅវេលាម៉ោង៦ល្ងាច នៅថ្ងៃទី២ ខែឧសភាឆ្នាំ២០២៤ ។

ការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី២នាក់ ជាអ្នកជំនួញគ្រឿងញៀនដ៏ធំនេះបាន កម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានអនុវត្តន៍តាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកស្នងការបានដាក់ បទបញ្ជាយ៉ាងតឹងដល់ កំលាំងនគរបាលជំនាញ ទូទាំងខេត្ត ត្រូវបង្ក្រាបរាល់បទ ល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ពិសេសបទល្មើស ជួញដូរគ្រឿងញៀន  ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍ ឲ្យខានតែបាន ក្រោយពីទទួលបាន បទបញ្ជាហើយ កម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានចុះសហការជា មួយកម្លាំងអធិការដ្ឋាន នគរបាលក្រុង-ស្រុក ដោយមានការ សម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ បានបើកការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ចំនួន២នាក់ជាអ្នកជំនួញ គ្រឿងញៀនដ៏ធំ នៅក្នុងក្រុងប៉ោយប៉ែត ១ឈ្មោះ ឆេង លាង ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវ សាធារណ: ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ២ឈ្មោះ សាន សាណា  ភេទស្រី អាយុ៣៩ឆ្នាំ នៅចំណុច ការ៉ាសសាំងPTT ស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

កំលាំងសមត្ថកិច្ចចំរុះ បានធ្វើការដក ហូតបានវត្ថុតាង ថ្នាំញៀនជាច្រើនមុខ ១ម្សៅក្រាមស(ខេ) ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម ២-ថ្នាំគ្រាប់អក្សwyចំនួន ១៩.០៦១គ្រាប់ ថវិការមួយចំនួន និង សម្ភារ:ពាក់ព័ន្ធមួយចំនួន។

សង្ស័យទាំង២នាក់និងវត្ថុតាង ត្រូវបាននគរបាលឃាត់ ខ្លួនយកមកសួរនាំនៅ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ សួរនាំបន្ត។

ដោយបានការអនុញ្ញាត្តិពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ  កម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងដើម្បី បញ្ជូនជនសង្ស័យទាំ២នាក់ ទៅតុលាការ នៅព្រឹក ថ្ងៃទី៣ខែមេសា ឆ្នាំ២០២៤ ចាត់ការបន្តតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *