ឃាតករឈាម ត្រឃាក់ផ្តើមពីរឿង ផឹក ស៊ី ហ៊ានសម្លាប់មនុស្ស១មាក់និង រងរបួសធ្ងន់១នាក់ រឿងទំនាសពាក្យសម្តីតិចតួច ត្រូវកំលាំងអាវុធហត្ថ បញ្ជូនទៅដេកគុកហើយ…

(ខេត្តបន្ទាយមានជ័យ)៖ ឃាតករឈាមត្រជាក់ម្នាក់ ផ្តើមពីរឿង ផឹក ស៊ី សោះហ៊ានយកញញូ វាយសម្លាប់មនុស្ស១មាក់និង រងរបួសធ្ងន់១នាក់ រឿងទំនាស់ពាក្យសម្តី បន្ទិចបន្ទួចសោះ ត្រូវកំលាំងអាវុធហត្ថឃាត។

រឿងរាវនេះកើតឡើង នៅម៉ោង៦ល្ងាច ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចទល់មុខ ក្លឹបកម្សាន្ត ស្តាស៊ី ធី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះឈ្មោះ សេង វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ រស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ប្រាប់អាវុធហត្ថថា នៅថ្ងៃកើតហេតុ នោះ ពួកគេមានគ្នាចំនួន៥នាក់ រួមជាមួយនិងឈ្មោះ សាក់ អ្នកស្លាប់ បាននាំគ្នាទៅ អង្គុយផឹកស្រាថ្នាំ នៅផ្ទះរបស់ឈ្មោះ ទូច ក្រោយមកទៀត នាំគ្នាទៅផឹកបន្ត នៅវាលស្មៅទល់ មុខក្លឹបកម្សាន្តស្តាស៊ីធី ដែលជាកន្លែងដែល ពួកខ្លួនរើសអេតចាយ ពេលកំពុងផឹកស៊ីនោះ ជនដៃដល់ឈ្មោះ ម៉ាប់ បានជិះកង់មកដល់ កន្លែងជនរងគ្រោះអង្គុយ ផឹកហើយ បានសុំផឹកជាមួយគ្នា លុះក្រោយមក ជនរងគ្រោះឈ្មោះ សាក់ និងជនដៃដល់ បានទាស់ពាក្យសំដីគ្នា ជនសង្ស័យអំណាច នៃស្រាចូលព្រោះ ទ្រាំមិនបានដើរ​ទៅយកញញួរ ពីក្នុងការ៉ុងរើសអេតចាយ វាយទៅលើជនរងគ្រោះឈ្មោះ សាក់ ពីខាងក្រោយ ត្រូវចំក្បាលជាច្រើនញញួរ បណ្តាលឲ្យបែកឈាមស្លាប់ ភ្លាមៗនៅនឹងកន្លែង ចំណែកឈ្មោះ សេង វាសនា ក៏ត្រូវជនដៃដល់វាយចំនួន២ញញួរដែរ ត្រូវចំក្បាលបណ្តាល ឲ្យរងរបួសធ្ងន់ផងដែរ។

ក្រោយពីទទួល បានពាក្យបណ្តឹងហើយ នៅវេលាម៉ោង១ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានដឹក នាំកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ១ក្រុមចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ ឈ្មោះ នឹម កុយ ភេទប្រុស អាយុ៤២ឆ្នាំ  រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង ញញូរដែក ថ្នាំងអំពៅកែច្នៃ ប្រវែង៣៩សង់ទីម៉ែត្រ ចំនួន១ដើម នាំនាំមកមូលដ្ឋាន ក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី ជនសង្ស័យ បានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន  ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយអនុវត្តតាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការសម្របស ម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត  ជនសង្ស័យ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀល ថ្ងៃ៦ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំណែកសពត្រូវ បានប្រគល់ជូន ក្រុមគ្រួសារ  យកទៅធ្វើបុណ្យតាម ប្រពៃណីនៅផ្ទះសព អស់ហើយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *