ប្រជាពលរដ្ឋចំនួន៣នាក់ បានរងរបួស បណ្តាលមកពី រន្ទះបាញ់ត្រូវចំនួនពីរគ្រាប់ ស្របពេលមេឃ កំពុងតែភ្លៀង លើកឌំបូងក្នុង ស្រុសំពៅលូន…

(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋ៣នាក់ បានរងរបួសដោយ សាររន្ទះបាញ់ បន្ទាប់ពីមានមាន ភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងលាយឡំ ទៅនិងផ្គររន្ទះ ហេតុការនេះបាន កើតឡើងកាលពីរសៀល ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៤ វេលា១៥និង០៥នាទី នៅចំណុចចំការ ស្វាយមួយកន្លែង ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ ហាច ធី ភេទ ស្រី អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ទី២ឈ្មោះព្រុំ គីម៉ើយ ភេទស្រី អាយុ ៨ ឆ្នាំ មានទីលំនៅភូមិ ត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងទី៣ឈ្មោះ ឡុច ស្រីពៅ ភេទ ស្រីអាយុ៤៨ឆ្នាំ មានទីលំនៅភូមិ តាស្តា ឃុំ តាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន អោយដឹងប្រាប់ទៀតថា​ មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ខាងលើ បានធ្វើការបេះផ្លែស្វាយនៅក្នុងចំការ មួយកន្លែងក្នុងភូមិសាស្ត្រកើតហេតុខាងលើ ស្របពេលមេឃ កំពុងតែភ្លៀង លាយឡំទៅផ្គររន្ទះខ្យ ល់កន្ត្រាក់ផងនោះ ស្រាប់តែផ្គររន្ទះបាញ់ មកលើជនរងគ្រោះ ចំនួន២គ្រាប់បណ្តាល អោយរងរបួសនៅនិងកន្លែង។

ក្រោយពីហេតុភ្លាមៗសមត្ថកិច្ចនិង ប្រជាពលរដ្ឋនៅក្បែរជិតខាងក៏បាននាំជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែក ភូមិភាគ៥សំពៅលូន បច្ចុប្បន្នជនរងគ្រោះមាន អាការះដឹងខ្លួន និងរួចផុតគ្រោះថ្នាក់ហើយ ។

លោកទឹម វិឆ័យ អធិការដ្ឋាននគរបាលស្រុក សំពៅលូនបានអំពាវនាវនិង ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុសំពៅលូន សូមបង្កើនការប្រុងប្រយ័ត្ន ស្របពេលមេឃភ្លៀងខ្យល់ផ្គរន្ទះ ដើម្បីបញ្ជៀសគ្រោះថ្នាក់ ដោយយថាហេតុ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *