ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះពិនិត្យការជួសជុលផ្លូ វបេតុងដែលខូចខាត នៅក្នុងក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានក្រុងប៉ោយប៉ែត ចុះពិនិត្យការជួសជុល ផ្លូវបេតុងដែលខូចខាត ចំនួន២កន្លែង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជាការយកចិត្តទុកដាក់ពី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរភូមិ សង្កាត់ ក្រុង បន្តជួសជុលផ្លូវបេតុង ផ្លូវគ្រោះថ្មមិច និងរៀបចំប្រព័ន្ធលូរំដោះទឹក នៅតាមមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការ ធ្វើដំណើរដល់ប្រជាពលរដ្ឋ ដែលផ្លូវបេតុង ផ្លូវគ្រោះថ្មមិច មួយចំនួនត្រូវបានខូចខាត កាលពីខែវស្សាកន្លងមក។

ឯកឧត្តបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ អ្វីដែលជាការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងអាជ្ញាធរក្រុងប៉ោយប៉ែត តែងតែចុះដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

ឯកឧត្តបណ្ឌិតបញ្ជាក់ថា៖ ជាក់ស្តែងក្រោយពីរដូវវស្សាកន្លងផុតទៅ ផ្លូវដែលរងការខូចខាតបង្កការ លំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ និងមានសំំណូមពរសុំ ជួយជួលជុលសម្រួលផ្លូវផងនោះ អាជ្ញាធរ រួមទាំងក្រុមការងាររាជរដ្ឋាភិ បាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានធ្វើការជួលជុលសម្រួល ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឃើញមានផ្លូវគ្រោះថ្មមិចជាច្រើនខ្សែ ផ្លូវបេតុងជាច្រើនកន្លែង ត្រូវគឺអាជ្ញាធរកំពុងខិតខំប្រឹង ប្រែងជួសជុលឡើងវិញ។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានសំណូមពរដល់ប្រជាពលរដ្ឋ ធ្វើដំណើរសុំមេត្តា យោគយល់ផង នៅពេលដែលផ្លូវកំពុងធ្វើការជួសជុលនេះ ត្រូវបិទជាបណ្តោះអាសន្នសិន ដើម្បីគុណភាពឲ្យបេតុងរឹងមាំ ជាប់បានយូរ ហើយអាជ្ញាធរ និងបិទស្លាកសញ្ញា ការដ្ឋានឲ្យបានត្រឹមត្រូវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *