(ភ្នំពរញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសស្តីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់ សម្រាកគ្រប់ប្រភេទសម្រាប់ មន្ត្រីនគរបាលជាតិកម្ពុជា ចុះថ្ងៃទី៤ ខែ វិច្ឆកា ឆ្នាំ២០២៤។ ប្រកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បី ពង្រឹងការគោរពវិន័យ ការធានានិរន្តរភាពការងារ ការគ្រប់គ្រង ការលើកកម្ពស់ ប្រសិទ្ធភាពការងារ និង សុខុមាលភាពជូន មន្ត្រីនគរបាលជាតិកម្ពុជា។
ប្រការ៤ នៃប្រកាសបានចែងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតច្បាប់ឈប់ គ្រប់ប្រភេទជូនជាអាទិ៍ ១- អគ្គស្នងការនៃអគ្គស្នង ការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងប្រធាន អង្គភាពថ្នាក់ប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ។ ២- មន្ត្រីនគរបាលជាតិកម្ពុជាដែល ស្នើសុំច្បាប់ឈប់ដើម្បី ចេញទៅក្រៅប្រទេស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់សិទ្ធិតាមឋានានុ ក្រមក្នុងការអនុញ្ញាតច្បាប់ ឈប់គ្រប់ប្រភេទជូនថ្នាក់ ដឹកនាំក្រសួង និងប្រធានអង្គភាពចំណុះ ដូចខាងក្រោម៖
១- រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកអគ្គនាយ កដ្ឋានធនធានមនុស្ស មានសិទ្ធិអនុញ្ញាតច្បាប់ ឈប់គ្រប់ប្រភេទជូន មន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពី១២(ដប់ពីរ)ថ្ងៃឡើងនៃថ្ងៃធ្វើការ។
២- អគ្គស្នងការនៃអគ្គស្នង ការដ្ឋាននគរបាលជាតិ មានសិទ្ធិអនុញ្ញាតច្បាប់ ឈប់គ្រប់ប្រភេទជូន ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន ប្រធានអង្គភាព ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្តី្រ នគរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម១១(ដប់មួយ)ថ្ងៃចុះនៃថ្ងៃធ្វើការ។
៣- អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល ចំណុះក្រសួង មហាផ្ទៃ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជាក្រោមឱវាទត្រឹម១១(ដប់មួយ)ថ្ងៃចុះនៃថ្ងៃធ្វើការ។
៤- ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋាន កណ្តាលចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិមានសិទ្ធិ អនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ ជូនមន្ត្រីនគរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម៥ (ប្រាំ)ថ្ងៃចុះនៃថ្ងៃធ្វើការ។
៥- ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានា . និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ព្រមទាំងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជា ក្រោមឱវាទ ត្រឹម៤(បួន)ថ្ងៃចុះនៃថ្ងៃធ្វើការ។
៦- នាយកសាលាន គរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាយកសាលាន គរបាលជាតិភូមិភាគ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែន គោក-ទឹក ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃ សមុទ្រនៃនាយកដ្ឋាននគរបាល ការពារព្រំដែនទឹក នាយកសាលាហ្វឹកហ្វឺន ជំនាញនគរបាលការពារព្រំដែន នៃនាយកដ្ឋាននគរបាល បច្ចេកទេសព្រំដែន ប្រធានស្នាក់ការប្រឆាំង ចារកម្មប្រចាំរាជធានី ខេត្ត ចំណុះការិយាល័យប្រឆាំងចារកម្ម នៃនាយកដ្ឋានចារកម្ម ប្រធានស្នាក់ការប្រចាំតំ បន់នៃនាយកដ្ឋានប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម ប្រធានអង្គភាព នគរបាលទេសចរណ៍នៃនាយ កដ្ឋាននគរបាលទេសចរណ៍ ប្រធានអង្គភាពនគរបាលការពារ បេតិកភណ្ឌនៃនាយកដ្ឋាន នគរបាលការពារបេតិកភណ្ឌ ប្រធានសាខាលិខិតឆ្លងដែនប្រចាំ តំបន់នៃនាយកដ្ឋានលិខិតឆ្លងដែន នាយប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិ នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ និងនាយប៉ុស្តិ៍នគរបាល កំពង់ផែច្រកទ្វារអន្តរជាតិ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់ គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិ កម្ពុជាក្រោមឱវាទ ត្រឹម២(ពីរ)ថ្ងៃចុះនៃថ្ងៃធ្វើការ។
៧- នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានសិទ្ធិអនុញ្ញាតច្បាប់ ឈប់គ្រប់ប្រភេទជូនមន្តី្រន គរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម១(មួយ)ថ្ងៃនៃថ្ងៃធ្វើការ។
មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវដាក់ពាក្យស្នើសុំច្បាប់ ឈប់គ្រប់ប្រភេទ តាមឋានានុក្រមនៃមន្ត្រី មានសមត្ថកិច្ច ដូចបានកំណត់ក្នុងប្រការ៤ នៃប្រកាសនេះ ដើម្បីឈប់សម្រាក តាមគោលការណ៍ចំនួន៥ រួមមាន ១- ច្បាប់ឈប់ប្រចាំឆ្នាំ។ ២- ច្បាប់ឈប់រយៈពេលខ្លី ដោយបញ្ជាក់អំពីមូលហេតុ ឬលិខិតបញ្ជាក់ផ្សេងៗ។ ៣- ច្បាប់ឈប់សម្រាកលំហែមាតុភាព ដោយភ្ជាប់មកជាមួយ លិខិតបញ្ជាក់ពីគ្រូពេទ្យ មានសមត្ថកិច្ច។ ៤- ច្បាប់ឈប់សម្រាកព្យាបាលជំងឺ ដោយភ្ជាប់មកជាមួយ លិខិតបញ្ជាក់ពីគ្រូពេទ្យ មានសមត្ថកិច្ច។ ៥- ច្បាប់ឈប់សម្រាក ដោយមានកិច្ចការផ្ទាល់ខ្លួន ដោយបញ្ជាក់អំពីមូលហេតុ ឬលិខិតបញ្ជាក់ផ្សេងៗ៕