រដ្ឋបាលខេត្តក្រុងប៉ោយប៉ែត ចេញសេចក្តីជូនដំណឹងដល់មហាជន ប្រយ័ត្នចាញ់បោកជន ខិលខូចលក់ដី ខុសច្បាប់សង់ទីលំនៅ លើដីកម្មសិទ្ធិអ្នកដទៃ

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តក្រុងប៉ោយប៉ែត ចេញសេចក្តីជូនដំណឹងដល់មហាជន ប្រយ័ត្នចាញ់ បោកជនខិលខូចលក់ដី ខុសច្បាប់សង់ទីលំនៅ លើដីកម្មសិទ្ធិអ្នកដទៃ ដែលឃើញសាងសង់ ទីលំនៅជាបន្តបន្ទាប់រហូត ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានប្រមាណជាង២០គ្រួសារ ត្រូវបានអាជ្ញាធរចុះហាមឃាត់។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ក្រោយទទួលបានព័ត៌មាន និងទទួលពាក្យបណ្តឹង ពីម្ចាស់ដី៤ទៅ៥ម្ចាស់ បានប្តឹងសុំអន្តរាគមន៍ ពីអាជ្ញាធរក្រុងប៉ោយប៉ែត ហើយរដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីជូន ដំណឹងជម្រាបជូនដល់មហាជន មានការប្រុងប្រយ័ត្នចំពោះក្រុម ជនខិលខូចលក់ដីខុសច្បាប់ នៅចំណុចភូមិចាន់គីរី សង្កាត់/ក្រុងប៉ោយប៉ែតដែល មានប្រជាពលរដ្ឋប្រមាណ ជាង២០គ្រួសារហើយកំពុងចាញ់បោកទិញដីហើយនាំគ្នាសង់លំនៅដ្ឋាន។

លោកបានបញ្ជាក់ថា៖ ដីដែលប្រជាពលរដ្ឋចាញ់បោក ក្រុមខិលខូចយកដីគេលក់ដែលឃើញ ប្រជាពលរដ្ឋនាំគ្នាទិញទៅសង់លំនៅ ដ្ឋានមានខ្ទម និងធ្វើរបងប្រមាណជាង២០ខ្នង ដែលទិញពីក្រុមខិលខូចក្នុង១ល្វែង៥ម៉ែត្រគុណ ២០ម៉ែត្រតំលៃ២,៥០០ដុល្លារ ហើយមានប្រជាពលរដ្ឋខ្លះ ទិញហើយមិនទាន់បានដី និងខ្លះទៀតទិញ ហើយមិនចូលនៅបើប្រៀបធៀប តំលៃហាងឆេងដីនៅទីនោះ ប្រវែង៥ម៉ែត្រគុណ២០ម៉ែត្រ តំលៃមិនក្រោម១ម៉ឺន ដុល្លារខុសគ្នាច្រើន។

លោក ញឹម ផឿង បានបញ្ជាក់ថា៖ ដីដែលប្រជាពលរដ្ឋចាញ់ បោកក្រុមខិលខូចលួចដី គេលក់អោយប្រជា ពលរដ្ឋប្រមាណជាង២០គ្រួសារ ដែលកំពុងចាញ់បោកនាំគ្នា ទៅសង់លំដៅដ្ឋានលើដីគេ ដែលមានកម្មសិទ្ធត្រឹមត្រូវ និងស្របច្បាប់ដែលមាន ម្ចាស់៤ទៅ៥នាក់នោះកន្លង មកអាជ្ញាធរក្រោយទទួលបណ្តឹង បានចុះអន្តរាគមន៍រុះរើម្តង ពេលនេះមានប្រជាពលរដ្ឋ លួចសង់ប្រមាណជាង២០ខ្នងទៀត និងមានចំណាត់អ្នកដែlល លួចដីគេលក់អោយប្រជាពលរដ្ឋ ដែលកំពុងចាញ់បោកហើយ និងចុះរុះរើចេញឆាប់ៗនេះ មិនអោយមានផ្ទះហោះផ្ទះហើរបន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *