(ខេត្តឧត្តរមានជ័យ)៖ កម្លាំងមានសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ យកកាំបិតចុងស្រួចចាក់ កាប់និងអាករ ជនរងគ្រោះ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០និង២០នាទី ។
ករណីកើតករណីឃាតកម្ម នៅចំណុចក្នុងប្រឡាយស្រប តាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បង្ក ឡើងដោយជនសង្ស័យឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន អូរស្មាច់រីសត បណ្ដាលឱ្យស្លាប់នៅហ្នឹង កន្លែងកើតហេតុ។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តបានចាត់កម្លាំងផែន ការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនៃអធិការដ្ឋាន នគរបាលក្រុងសំរោង និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរស្មាច់ ចុះទៅដល់ទីកន្លែងកើត ហេតុខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ រហូតឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យបាន នៅឯក្នុងមន្ទីរពេទ្យ ស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ នាំយកមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
នៅព្រឹកថ្ងៃទី៥ខែមីនាឆ្នាំ២០២៤ សមត្ថកិច្ចបាននាំជន សង្ស័យត្រឡប់មក ប្រទេសកម្ពុជាវិញ។ ក្នុងខណៈកំពុងសួរនាំ ជនសង្ស័យឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើ សកម្មភាពយក កូនកាំបិតមានចុងស្រួចចាក់ កាប់ និងអាករ ជន រងគ្រោះរហូតដល់ស្លាប់ពិតប្រាកដមែន។
បន្ទាប់ពីបានធ្វើសកម្មភាពរួច រូបខ្លួនបានប្រមូលយក ទូរសព្ទ និងប្រាក់កាសមួយចំនួន ដែលជារបស់ជនរងគ្រោះខាងលើ យកគេចខ្លួនទៅសម្រាក នៅក្នុងមន្ទីរពេទ្យ ស្រុកកាប់ឈើង ប្រទេសថៃ ផងដែរ។