ប្រឡងប្រជែងជ្រើសរើស មន្ត្រីរាជការចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង សាធារណការ និងដឹកជញ្ជូន

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ឱ្យដឹងថា៖ ដូចសព្វមួយដង រាល់ការប្រឡង ប្រជែងតែងតែអនុវត្តន៍ តាមនិយាមនីតិវិធីប្រតិបត្តិ នៃការប្រឡងប្រជែង ដែលការរៀបចំតាក់ តែងវិញ្ញាសានាពេលព្រឹក និងប្រឡងនាពេលរសៀល។

សម្រាប់ការប្រឡង ប្រជែងជ្រើសរើស មន្ត្រីរាជការចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង សាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមនៅម៉ោង ១១៖៣០ នាទី ក្រោមវិញ្ញាសាចំនួន៣ រួមមាន៖ ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជំនាញ និង ៣.វិញ្ញាសាភាសាអង់គ្លេស។

សូមជម្រាបជូនដល់ បេក្ខជនត្រូវមកដល់ មណ្ឌលប្រឡង ១ម៉ោងមុនការប្រឡង​(ម៉ោង១១៖៣០នាទី) ព្រមទាំងភ្ជាប់មកជាមួយនូវ៖

១-សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២-ប៊ិចពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង។

បេក្ខជនមិនត្រូវ យកឯកសារផ្សេងៗ ព្រមទាំងឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ ទូរស័ព្ទ នាឡិកាឆ្លាតវៃ…) ចូលក្នុងមណ្ឌល ប្រឡងជាដាច់ខាត និងមិនមានការ ទទួលរក្សាទុកនោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *