(ភ្នំពេញ)៖ យុវតីម្នាក់ដោយសារ ចិត្តខឹងនឹងសង្សារខ្លួន ក៏គិតខ្លីយកកន្សែង ទៅចងកសម្លាប់ខ្លួន តែមិនបានសម្រេចក៏ ដាច់ខ្សែធ្លាក់មកក្រោម វិញសន្លប់បាត់មាត់ក ត្រូវបានអ្នករើស អេតចាយប្រទះឃើញជួយសង្គ្រោះ ទាន់ពេលវេលា។
ហេតុការណ៍នេះបាន កើតឡើងកាលពីវេលា ម៉ោង១១ព្រឹក ថ្ងៃទី១ខែមិនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ព្រួច ប៉ុន ធី ភេទស្រីអាយុ១៩ឆ្នាំ មុខរបរកម្មរិនីរោងចក្រ ស្នាក់នភូមិត្រពាំង ក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃកើតហេតុជនរង គ្រោះមិនបានទៅធ្វើ ការនោះទេដោយ ស្នាក់នៅបន្ទប់ជួលម្នាក់ ឯងលុះមកដល់ វេលាកើតហេតុខណៈ អ្នករើសអេតចាយ ចូលទៅដើររើស អេតចាយស្រាប់តែ ប្រទះឃើញ ដេកនៅក្រោមជណ្តើរ ឡើងទៅបន្ទប់ជួលជាន់លើ និងមានខ្សែកន្សែង ពោះគោមួយចងជាប់ និងបង្កាន់ដៃ ឃើញដូចនោះអ្នក រើសអេតចាយក៏ជួយ លើករួចហៅអ្នកជិតខាង មកជួយសង្គ្រោះបឋម។
បន្ទាប់មកខណៈមក ប្អូនចេញពីធ្វើការវិញក៏ ដឹកតាមឡាំប្រឺតាទៅ មន្ទីរពេទ្យដើម្បីសង្គ្រោះ ចំពោះមូលហេតុ ដែលធ្វើឱ្យជនរងគ្រោះ ចងកនោះដោយ សារតែខឹងនិងសង្សារ៕