(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួល សន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសិង្ហបុរី និងដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃនៅ សាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី០៧-០៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
ក្នុងដំណើរបំពេញ ទស្សនកិច្ចការងារនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជួបពិភាក្សាការងារ ទ្វេភាគីជាមួយ ឯកឧត្តម K. Shanmugam និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគ យល់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណង ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខរវាងកង កម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។