អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការរៀបចំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញគឺដើម្បីបើកផ្លូវ ឱ្យបង្កើតក្របខណ្ឌច្បាប់ដក សញ្ជាតិខ្មែរពីបុគ្គលណាដែល គប់គិតជាមួយបរទេសមក បំផ្លាញផលប្រយោជន៍ជាតិខ្មែរ រីឯពលរដ្ឋខ្មែរដែល ស្រឡាញ់ជាតិពិតប្រាកដ គឺគ្មានអ្វីត្រូវបារម្ភទេ

(ភ្នំពរញ)៖ “ការរៀបចំធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញគឺដើម្បី បើកផ្លូវឱ្យបង្កើតក្របខណ្ឌ ច្បាប់ដកសញ្ជាតិខ្មែរពី បុគ្គលណាដែលគប់គិត ជាមួយបរទេសមកបំផ្លាញ ផលប្រយោជន៍ជាតិខ្មែរ រីឯពលរដ្ឋខ្មែរដែល ស្រឡាញ់ជាតិពិតប្រាកដ គឺគ្មានអ្វីត្រូវបារម្ភទេ” ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

ចំពោះការលើកឡើងរបស់ ជនមួយក្តាប់តូចដែលនៅ ក្រៅប្រទេសថាការដកសញ្ជាតិ គឺជាការបំបាត់ជាតិសាសន៍  ឬរហូតមានអ្នកខ្លះថា ជាការប្រល័យពូជសាសន៍នោះ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា៖ “នោះគឺជាការភាន់ច្រឡំ ដោយមិនបានធ្វើការ បែងចែកឱ្យដាច់ពីគ្នា រវាងជាតិសាសន៍ ឬជនជាតិ និងសញ្ជាតិ។ ជនជាតិ ឬជាតិសាសន៍ គឺជាចំណងលោហិត ចំណែកសញ្ជាតិ គឺជាចំណងផ្លូវច្បាប់ រវាងបុគ្គល និងរដ្ឋ”។

បន្ថែមពីលើនេះ ចំណងផ្លូវច្បាប់នៃសញ្ជាតិនេះ គឺវាបង្កើតបាននូវសិទ្ធិផង និងកាតព្វកិច្ចផង ជាពិសេសកាតព្វកិច្ចដែលមាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ត្រង់មាត្រា៤៩ ថ្មី ដែលចែងថា “ប្រជាពលរដ្ឋខ្មែរ គ្រប់រូបត្រូវតម្កល់ផល ប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផល ប្រយោជន៍របស់ព្រះ រាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ”។

ហេតុដូច្នេះហើយ នៅពេលដែលពលរដ្ឋខ្មែរណាម្នាក់ ប្រព្រឹត្តអំពើក្បត់ជាតិខ្លួនឯង ឬធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិខ្លួនឯង ជាពិសេសការគប់គិតគ្នា ជាមួយបរទេសមកបំផ្លាញប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្នាឯង ពលរដ្ឋខ្មែរនោះបានបំពាន នូវកាតព្វកិច្ចជាពលរដ្ឋ ដោយបានប្រព្រឹត្តនូវទង្វើប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។ ដូច្នេះ បុគ្គលនោះលែងស័ក្តិសមជាពលរដ្ឋខ្មែរទៀតហើយ។ មែនទែនទៅ គឺបុគ្គលនោះខ្លួនឯង ដែលជាអ្នកផ្តាច់ចំណងផ្លូវច្បាប់ នៃសិទ្ធិ និងកាតព្វកិច្ចពីរដ្ឋ គឺពីកម្ពុជា ដោយខ្លួនឯង ហើយដាក់ខ្លួនឯងឱ្យ នៅក្រៅភាពជា ពលរដ្ឋខ្មែរដោយខ្លួនឯង ព្រោះថាបើសិនជា ពលរដ្ឋខ្មែរមែន គឺមិនទៅបម្រើបរទេស មកបំផ្លាញប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរគ្នាឯងទេ។

ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា ការធ្វើវិសោធនកម្ម គឺដើម្បីបើកផ្លូវឱ្យបង្កើត ក្របខណ្ឌច្បាប់ដកសញ្ជាតិ ពីអ្នកគប់គិតជាមួយ បរទេសមកបំផ្លាញ ជាតិខ្មែរខ្លួនឯងនេះ គឺមិនមែនធ្វើឡើងក្នុង គោលដៅធ្វើបាប ប្រជាពលរដ្ឋដែលស្រឡាញ់ ជាតិពិតប្រាកដទេ។ ពលរដ្ឋដែលស្រឡាញ់ជាតិ ពិតប្រាកដ ហើយគ្មានបំណងទៅ គប់គិតជាមួយបរទេសមក បំផ្លាញខ្មែរគ្នាឯងទេនោះ គឺមិនមានអ្វីត្រូវ បារម្ភនឹងរឿងដកសញ្ជាតិនេះទេ។

សូមបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពិនិត្យសំណើសុំពិនិត្យ និងអនុម័ត្រសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាទី៣៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីក្រាប ទូលបង្គំថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា របស់ ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា៖ “វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូត សញ្ជាតិខ្មែរពីជនទាំងឡាយ ណាដែលគប់គិតជាមួយ បរទេស ធ្វើសកម្មភាពបំផ្លាញ ផលប្រយោជន៍ជាតិ គឺ អាចធ្វើទៅបាន!”៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *