(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃត្រង់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌបង្ក្រាប បានជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទ ពីបុរសម្នាក់កំពុងជិះកង នៅខណ្ឌបឹងកេងកង។
នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះធ្វើឡើង ក្រោមការណែនាំផ្ទាល់ ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងតាមការចង្អុលបង្ហាញ បញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបាន បទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ទទួលផែន បានដឹកនាំកម្លាំងជំនាញ ការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ ដែលមានលោក វរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូល រួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេត កំណត់មុខ សញ្ញាតាមរយៈ កាមេរ៉ាសុវត្ថិភាព។
នៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១៥៖១០នាទី ត្រង់ចំណុចផ្លូវលេខ៣៧១(សឡា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានធ្វើឃាត់ខ្លួនជន សង្ស័យបានចំនួន០១នាក់ នឹងបន្តឃាត់ខ្លួនជន សង្ស័យបានចំនួន០១នាក់ ទៀតវេលាម៉ោង២០និង១៥នាទី នៅចំណុចផ្លូវ លេខ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែរមានឈ្មោះ ៖ទី១.ឈ្មោះ សុខ យុទ្ធឈាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ។ទី២. ឈ្មោះ សំ រដ្ឋា ហៅ ក្តាម ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។
ពួកគេបានធ្លាប់ធ្វើសកម្មភាព នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៦និង៣៣នាទី បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីបុរស រងគ្រោះកំពុងជិះកង់ ម្នាក់ឯងបានសំរេចនៅចំណុច ផ្លូវលេខ២១៧កែងផ្លូវ លេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សម្ភារៈដកហូតរួមមាន៖១ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ (របស់ជនសង្ស័យ)។២. ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ 1KL-4524 (របស់ជនសង្ស័យ)។