(ខេត្តបាត់ដំបង)៖ យុវជនម្នាក់ត្រូវ បានកម្លាំងនគរបាល ស្រុកសំពៅលូន សហការជាមួយ កម្លាំងជួរមុខ រួមមានកម្លាំងវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨១៧ កម្លាំងវរៈសេនាតូវ៥៥១ និងកម្លាំងវរសេនាតូច៥៣៣ ចុះធ្វើការស្រាវជ្រាវនិងឃាត់ ជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីអំពីហឹង្សាមានស្ថាន ទម្ងន់ទោកាលពី រសៀលថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៥ វេលាម៉ោង១៧និង៣០នាទីនៅ ចំណុចបុរី សុភមង្គលជាយដែនថ្មី (បុរីចាស់) ស្ថិតក្នុងក្រុមទី០៧ ភូមិគីឡូ១៣ ឃុំមិត្តភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនបង្ករមានឈ្មោះ ស៊ាក ស៊ីនួន ហៅ ខ្មៅ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅក្នុងស្រុកសំពៅលូន ចំណែកជនរងគ្រោះមានឈ្មោះ ជ្រេង សយ ភេទប្រុស អាយុ៩០ឆ្នាំមានជំងឺប្រចាំកាយដេកនៅលើប៉ៅអ៉ី រស់នៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ទឹមវិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបាន ធ្វើសកម្មភាព ឡើងតាមជញ្ជាំងខាងក្រោយផ្ទះ និងចូលទៅក្នុងផ្ទះ បានទាញកាំបិតកាប់ទៅ លើជនរងគ្រោះ ដែលកំពុងមានជម្ងឺដេក លើប៉ៅអ៉ីក្រោកមិនរួច ចំនួន៣កាំបិត បណ្តាលឲ្យជនរងគ្រោះរងរបួស មុខត្រង់ចង្ការខាងឆ្វេងធ្ងន់ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេខ្លួន ឆ្លងអូរព្រំដែនចូលទៅក្នុងទឹកដីប្រទេសថៃបាត់។
លោក អធិការស្រុកសំពៅលូន បានប្រាប់អោយដឹង បន្តរទៀតថា ក្រោយពីទទួលបណ្តឹង ពីសាច់ញាតិក្រុម គ្រួសារជនរងគ្រោះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងជួរមុខ ក្នុងនោះមានកម្លាំងវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨១៧ កម្លាំងវរៈសេនាតូវ៥៥១ និងកម្លាំងវរសេនាតូច៥៣៣ ចុះធ្វើការស្រាវជ្រាវនិងឃាត់ ជនសង្ស័យបានកាលពីយប់ ថ្ងៃទី១៩ខែមេសាឆ្នាំ២០២៥ វេលាម៉ោង២២និង៣០នាទី នៅចំណុចអូរព្រំដែនកម្ពុជាថៃ ជាប់ភូមិសាស្រ្តក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចពិនិត្យនិងរកឃើញថា ជនសង្ស័យខាងលើមាន ប្រើប្រាស់គ្រឿងញៀន ដោយធ្វើតេស្តរកឃើញសារធាតុញៀននៅក្នុងខ្លួនផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនាញ នៃអធិការនគរបាល ស្រុកសំពៅលូន បញ្ជូនខ្លួនមកកាន់ អធិការរដ្ឋាននគរបាល ស្រុកសំពៅលូន ដើម្បីសាកសួរនិងកសាងសុំនុំរឿង បញ្ជូនខ្លួនទៅកាន់ការិយាល័យ ជំនាញនៃស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរទៅតាមនិតិវិធីច្បាប់៕ ដោយលោក មួន រិទ្ធីយ៉ា