អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធ ទាំងអស់ចូលរួមក្នុងការអនុវត្ត ការងារតាមតួនាទីភារកិច្ច របស់ខ្លួនឲ្យបានច្បាស់លាស់

(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការអនុវត្តការងារតាម តួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ឯកឧត្តម នួន ផារ័ត្ន ថ្លែងនៅក្នុងកិច្ចប្រជុំដក ស្រង់បទពិសោធន៍ការរៀប ចំសង្ក្រាន្តកំពង់ធំថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៥ ត្រូវនឹងថ្ងៃអង្គារ ៣រោច ខែ ចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស២៥៦៨ ។

ឯកឧត្តមបានថ្លែងនូវការកោត សរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ដែលបានខិតខំប្រឹងប្រែង ក្នុងការរៀបចំឲ្យដំណើរការ សង្ក្រាន្តកំពង់ធំរហូត មកដល់ថ្ងៃចូលឆ្នាំថ្ងៃទី ១ ប្រព្រឹត្តទៅបានរលូន ។

ឯកឧត្តមបន្តថាការ ដាក់ចេញវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ធានាផ្ដល់សុខុដុមរមនា ជូនប្រជាពលរដ្ឋស្របតាម គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសនៅតាមដងផ្លូវដែល បង្ហាញពីការយកចិត្តទុកដាក់ របស់គណបញ្ជាការឯកភាពខេត្ត។

ឯកឧត្តមសង្កត់ធ្ងន់លើការងារ ជំនាញត្រូវអនុវត្តដូច ភ្លៀងរលឹមរួមមាន៖ ព្រហ្មទណ្ឌ, ប្រឆាំងគ្រឿងញៀន, ចរាចរណ៍ផ្លូវគោក, បង្ក្រាបក្រុមក្មេងទំនើង, ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រូវបង្កការទប់ស្កាត់បង្ក្រាបបទល្មើស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានក្រើន រំលឹកដល់ថ្នាក់ដឹកនាំ តាមបណ្ដាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការគ្រប់គ្រងដឹកនាំ អនុវត្ត តួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ ។អង្គភាពជំនាញត្រូវត្រួតពិនិត្យ ទៅលើបរិស្ថានសំរាម អនាម័យ អគ្គិសនីតាមដងផ្លូវ ត្រូវផ្ដោតសំខាន់លើខ្លួនយើង រៀបចំទុកដាក់កន្លែងគោលដៅ សម្រាប់នៅក្នុងក្រុង ចំណតរថយន្តគល់ស្ពាន ត្រូវពិនិត្យមើលទង់ជាតិដែលដាច់ រហែកឬក៏បង្គោលដែល ដួលរលំត្រូវត្រួតពិនិត្យឡើងវិញក៏ដូចជា ការថែទាំឲ្យបានច្បាស់លាស់ត្រឹមត្រូវ ត្រូវព្រោះពិនិត្យមើលទង់ជាតិ ដែលដាច់រហែកឬក៏ បង្គោលដែលដួលរលំ ត្រូវត្រួតពិនិត្យឡើងវិញ ក៏ដូចជាការថែទាំឲ្យបាន ច្បាស់លាស់ត្រឹមត្រូវ ពិនិត្យលើកន្លែង ដែលសម្រាប់លេង ទីតាំងល្បែងប្រជាប្រិយ។

ជាមួយគ្នានេះឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណ ជ្រាលជ្រៅបំផុតចំពោះ ក្រុមការងារក៏ដូចជាកងកម្លាំង ទាំងអស់ដែលខំប្រឹងប្រែង ដើម្បីដំណើរការនៃសង្ក្រាន្ត កំពង់ធំប្រព្រឹត្តទៅបានរលូនចប់ សព្វគ្រប់ទទួលបានភាពជោគជ័យ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *