លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបើកសង្ក្រាន្តឆ្នាំថ្មី នៅសួនមានជ័យ ក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)​៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមពិធី បើកសង្ក្រាន្តឆ្នាំថ្មី នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅសួនមានជ័យ ក្រុងសិរីសោភ័ណ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មកពីក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងវេទិការទៅ កាន់ប្រជាពលរដ្ឋថា ថ្ងៃនេះរដ្ឋបាលខេត្ត បានប្រារព្ធធ្វើពិធីសង្ក្រានស្វាគមន៍ឆ្នាំថ្មី រយះពេលបួនថ្ងៃ គឺថ្ងៃ១៤.១៥.១៦.១៧ ខែមេសា ឆ្នាំ២០២៥ នៅសួនវេទិការខេត្ត ក្នុងក្រុងសិរីសោភ័ណ ហើយ ការប្រារព្ធសង្ក្រានឆ្នាំថ្មី រដ្ឋបាលខេត្តបានឧបត្ថម្ភ នំបញ្ជុក សម្លរខ្មែរចំនួន៤០០គីឡូក្រាម និងទឹកសុទ្ធ សម្រាប់បងប្អូនប្រជាពលរដ្ឋ មកកំសាន្តសម្រាប់បរិភោគ ដោយមិនគិតថ្លៃផងដែរ ។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាន ចាត់តាំងកម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលទាំង៩ កម្លាំងបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ពង្រឹងការយាមល្បាត ការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ តាមទីតាំងប្រារព្ធពិធី សង្ក្រាន្តដងផ្លូវទីប្រជុំជន តាមវត្តអារាម រមណីយដ្ឋាននានា ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្ត នៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរប្រកប ដោយសុវត្ថិភាពនិង ការទទួលខុសត្រូវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *