(ខេត្តបន្ទាយមានជ័យ)៖ ព្រះសង្ឃ១អង្គបានរងរបួស ដោយសារភ្លើង ដែលលោកដុតបានឆេះរាល ដាលប៉ះចំគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនៅ វេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅ វត្តបរមសាលព្រឹក (ហៅវត្តភ្នំស្វាយ) នៅលើភ្នំស្វាយ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណ បានឱ្យដឹងថា ព្រះសង្ឃរងគ្រោះ ព្រះនាម ញឹម សុណាង ព្រះជន១៧ឆ្នាំ គង់នៅវត្តបរមសាលព្រឹក (ហៅវត្តភ្នំស្វាយ) នៅលើភ្នំស្វាយ ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្តាយមានជ័យ។
លោកអធិការបានបន្តថា តាមការបំភ្លឺពីព្រះសង្ឃ ក្នុងវត្តព្រះនាម សុខ សិរីវត្តនា ព្រះជន២២ឆ្នាំបានប្រាប់ថា នៅមុនពេលកើតហេតុមាន ព្រះសង្ឈ៣អង្គបាន ប្រមូលដុតសំរាមនៅ ខាងក្រោយវត្ត លុះដល់ពេលដុត បានមួយសន្ទុះ ដល់វេលាម៉ោងប្រហែល ៥និង៤០នាទីល្ងាចឃើញ ភ្លើងឆេះរាលខ្លាំង ក៏នាំគ្នាមកពន្លត់ ពេលនោះស្រាប់តែ ព្រះសង្ឃមួយ អង្គព្រះនាម ញឹម សុណាង កំពុង ដើរពន្លត់ភ្លើង (សង្ស័យភ្លើងឆេះចំគ្រាប់មិន ទាន់ផ្ទុះក៏បានផ្ទុះ) បណ្ដាលឱ្យ ត្រូវរងរបួសព្រះសង្ឃ អង្គខាងលើតែម្ដង៕