គួរតែ! ស្វែងយល់ដឹង អំពី គ្រោះថ្នាក់ស្ទះសរសៃ ឈាមបេះដូង!

(ភ្នំពេញ)៖ ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងការ កើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដូចជា ជំងឺមហារីក ជំងឺវិបត្តិផ្លូវដង្ហើមរ៉ាំរ៉ៃ។ ក្នុងចំណោមជំងឺ នានាទាំងអស់ ជំងឺមិនឆ្លងខាងលើ ជាកត្តាធ្វើអោយស្លាប់ និងពិការភាពច្រើនជាងគេ ជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។

ក្នុងនោះដែរ ជំងឺស្ទះសរសៃឈាមបេះដូង ជាមូលហេតុចំបងនៃការស្លាប់។ យោងតាមឯកសារ WHO ២០១១ ក្នុងចំណោមប្រជាជនខ្មែរ ១សែននាក់ អ្នកស្លាប់ដោយសារស្ទះសរសៃឈាម បេះដូងមានចំនួន១២៨។

ដោយសារតែមូល ហេតុខាងលើនេះហើយ បានជាការតាមដាន និងការរករោគវិនិច្ឆ័យ នៃជំងឺស្ទះសរសៃឈាម បេះដូងនៅ ដំណាក់កាលដំបូងៗ (មុននឹងគ្រោះ ថ្នាក់កើតឡើង) តាមគ្រប់វិធីសាស្ត្រ ដែលមាន ជាពិសេសដោយ មានជំនួយពី គ្រូពេទ្យឯកទេសបេះដូង ជាមួយនឹងសមត្ថភាព ជំនាញវិភាគរូបភាព វេជ្ជសាស្ត្រសរសៃ ឈាមបេះដូង តាមរយះម៉ាស៊ីនស្កែន បច្ចេកវិទ្យាចុងក្រោយ Multislice CT Scan ពិតជាមានសារៈ ប្រយោជន៍ខ្លាំងណាស់ ចំពោះអ្នកដែលមាន រោគសញ្ញាដូចខាងក្រោម៖

– ឈឺចុក ឬណែនដើមទ្រូង

– ថប់ដង្ហើម

– អារម្មណ៏ ឫ សញ្ញាហត់ភ្លាមៗដោយគ្មានមូលហេតុ

ជាពិសេសលើអ្នកដែលមានកត្តាប្រឈមគ្រោះថ្នាក់សរសៃឈាមបេះដូងដូចជា៖

– អ្នកដែលមានអាយុច្រើន

– អ្នកដែលលើសទំងន់

– អ្នកពិសារបារី

– អ្នកដែលមានជំងឺលើសឈាម

– អ្នកដែលមានជំងឺទឹកនោមផ្អែម

– អ្នកដែលលើសជាតិខ្លាញ់

– អ្នកដែលមិនធ្វើលំហាត់ប្រាណ ឫប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង ពិសេសការងារការិយាល័យ។

“ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការស្លាប់ និងពិការភាព ដែលបណ្តាលមក ពីជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតករស្ងប់ស្ងាត់បំផុត (silent killer)។ ”នេះជាការបញ្ជាក់ពីខាង មន្ទីរពេទ្យកាល់ម៉ែត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *