សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ គាស់បន្ទប់ខុនដូរ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌនាព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៣នឹង ៤៥នាទីរសៀល នៅចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងជំនាញ ការិយាល័យព្រហ្ម ទណ្ឌ កម្រិត ស្រាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្រ្កាប និងឃាត់ ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូរ)។

សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យដែល បង្ក្រាបបានជាមុខសញ្ញាចាស់ និងមិនរៀងចាល ឈ្មោះ កែវ បញ្ញារិទ្ធ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៤០z បន្ទប់លេខ១៣ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ មានការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ។

ក្រោយឃាត់ ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យ ទៅឆែកបន្ទប់ស្នាក់នៅ បានរកឃើញឯកសារ សំខាន់ៗ មួយចំនួនរបស់ ជនរងគ្រោះដែលលួច បាននាពេលកន្លងទៅ ក្នុងនោះ មានដូចជា អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ និងឯកសារមួយចំនួនទៀត។ កម្លាំងជំនាញបាន ព្យាយាមទាក់ទង ទៅជនរងគ្រោះ ហើយបានប្រគល់ជូ នម្នាក់ផងដែរ។

បន្ទាប់ពីបញ្ចប់ការ សួរនាំកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *