បុរសម្នាក់ឆក់ត្រី ក្នុងស្រះភ្លាត់ស្នៀត បណ្តាលអោយឆក់ស្លាប់ នៅស្រុកកំពង់រោទ៍….

(ខេត្តស្វាយរៀង)៖ មានករណីស្រែកឆោឡោ មួយបានកើតឡើង បង្កអោយមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារនិងអ្នកភូមិខណៈ បុរសម្នាក់ បូមស្រះរបស់ខ្លួនហើយ យកខ្សែភ្លើងដើម្បី ឆក់ត្រីភ្លាត់ស្នៀត ឆក់ស្លាប់គួរឱ្យសង្វេគ ហេតុការណ៍ដ៏រន្ធុត នេះបានកើតឡើង នៅវេលាម៉ោង៥និង៤០នាទី ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុច ភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។

យោងតាមសមត្ថ កិច្ចនគរបាលស្រុកបាន អោយដឹងថាបុរសរងគ្រោះ មានឈ្មោះ ខៀវ វីរះ អាយុ៤៤ឆ្នាំរស់នៅភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខត្តព្រៃវែង ។

ប្រភពបន្តថា ក្រោយពីមានសេចក្ដី រាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ភ្លាម សមត្ថកិច្ចនគរបាល ស្រុកសហការជា មួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យ បានចុះមកពិនិត្យនិង ធ្វើកោសល្យវិច្ច័យ បញ្ជាក់ថាពិតជាស្លាប់ ដោយខ្សែភ្លើងឆក់ ប្រាកដមែនដោយ មិនមានស្លាកស្នាមអ្វី សំគាល់ជារឿងឃាដកម្មនោះទេ។

តាមអ្នកភូមិបានអោយ ដឹងថាមុនកើតហេតុ បុរសរងគ្រោះបានដើរ ទៅខាងក្រោយផ្ទះរបស់ ខ្លួនមើលស្រះទឹកនិងមាន បំណងចង់បូមស្រះទឹក ដើម្បីចាប់ត្រីយកកមកធ្វើម្ហូប។

ប្រភពបន្តថាក្រោយមក ក៏បានហៅគ្នីគ្នានិង យកម៉ាស៊ីនបូមទឹកមក បូមនៅស្រះ រហូតដល់ជិតរីង រួចក៏បានអូសយកខ្សែភ្លើង ដើម្បីឆក់ត្រី ចៃដន្យអាក្រក់ស្រាប់ តែភ្លាត់ស្នៀតឆក់ប្រកាច់ ដេកដួលទើបបង្ក ការភ្ញាក់ផ្អើលនាំគ្នា បិទប៉ារ៉ែតភ្លើងនិង លើកមកជួយសង្គ្រោះ អកុសលហួសពេលទៅហើយ។

បច្ចុប្បន្នសព ក្រោយពីពិនិត្យរួចសមត្ថកិច្ច បានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណីទាំង ក្ដុកក្ដួលបំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *