ជនសង្ស័យម្នាក់មកបន្លំ ទិញស្រាបៀរ២កំប៉ុង បានឳកាសលួច ទូរស័ព្ទអាហ្វូនភ្នែកបី របស់អ្នកលក់ រត់បាត់ត្រូវសមត្តកិច្ចឃាត់ខ្លួនបាន..!!!

(បន្ទាយមានជ័យ)៖ យុវជនម្នាក់ចូលទិញ ស្រាបៀរគេចំនួន២កុំប៉ុង បែកគំនិតលួចយកទូរស័ព្ទអ្នកលក់ត្រូវបានកម្លាំងកងរាជអាហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវនិងឃាត់ខ្លួន បានហើយកាលពី ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ នៅចំណុចភូមិប៉ាលេល្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមនាជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ កងរាជហត្ថក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា ជនសង្ស័យដែលលួចទូរស័ព្ទគេ ត្រូវកម្លាំងជំនាញឃាត់ ខ្លួនមានឈ្មោះ រ៉េត បាត់ ភេទប្រុសអាយុ១៨ឆ្នាំមានស្រុកកំណើត រស់នៅភូមិចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្តាយមានជ័យ។

លោកមេបញ្ជាការ កងរាជហត្ថក្រុងប៉ោយប៉ែត បានប្រាប់អោយ ដឹងទៀតថា ដោយទទួលបាន ពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ទួន ឃឹម ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យម្នាក់ បានចូលទិញទំនិញ ស្រាបៀររបស់ខ្លួនចំនួន២កំប៉ុង ស្របពេលដែលខ្លួនកំបុងជាប់រវល់លក់ដូរ ជនសង្ស័យបានឈ្លៀតឳកាសបានលួចទូស័ព្ទប្រភេទអាយហ្វូនភ្នែក៣មួយគ្រឿងនិងបានរត់គេចខ្លួនបាត់កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៤នៅចំណុចភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានពាក្យបណ្តឹក ខាងលើកម្លាំងកម្លាំង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវនិងបានធ្វើការខ្លួន ជនសង្ស័យបានផងដែរកាលពីរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤និងដកហូតបានវត្ថុតាមបានរួមមានទូរស័ព្ទដៃមួយគ្រឿងនិងបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យ ខាងលើ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត កសាងសុំណុំរឿង  បញ្ជូនខ្លួនទៅកាន់ទីបញ្ជាការ រដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្តាយមានជ័យដើម្បី ចាត់ការបន្តរទៅតាម នីតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *