កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ ពីរនាក់ជាជនបទេស ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន!!!

(ខេត្តកំពត)៖ ដោយមានការអនុញ្ញាតិ ពីលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត  និងសម្របសម្រួលនីតិវិធីដោយឯកឧត្ដម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងមន្ទីស្រាជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាហត្ថខេត្តកំពត សហការជាមួយកម្លាំង ស្នាក់ការសន្តិសុខព្រែកចាក ដឹកនាំដោយ លោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះធ្វើការបង្ក្រាបករណី ជួយដូរនិងប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនបានជនសង្ស័យ ជាជនបទេស២នាក់ភ្លាមៗ កាលពីរសៀលថ្ងៃ១១ ខែកុម្ភៈឆ្នាំ២០៤វេលាម៉ោង ១៥និង១០នាទីនៅចំណុចភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

សមត្ថកិច្ចបាប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានកម្លាំង កងរាជអាវុធហត្ថឃាត់ខ្លួន ទី១ឈ្មោះ ឈ្មោះ ឆៃនីនតាន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិចិន មានមុខរបរម៉ាស្សា រស់នៅភូមិលក ឃុំឬស្សីស្រុក ស្រុកកំពង់តាច ខេត្តកំពត ។(ជួញដូរគ្រឿងញៀន) ទី២. ឈ្មោះ ហឺឡុងសិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរបុគ្គលិកអនឡាញ រស់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ (ប្រើប្រាស់គ្រឿងញៀន)។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបាន វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទកេតាមីន ម្សៅក្រាមចំនួន៣៨ កញ្ចប់តូចទម្ងន់១១៣,៧១ ក្រាមថ្លឹងទាំងសំបក់ថង់  គ្រឿងញឿនប្រភេទWY ចំនួន០៧គ្រាប់ទំងន់១,៩៤ក្រាម ទូរស័ព្ទចំនួន០១គ្រឿង ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើ តេស្តរហ័សរក មេរោគកូវីដ១៩ (លទ្ធផលអវិជ្ជមាន)។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីបន្តនីតិវិធី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *