ឯកឧត្តម អភិសន្តិបណ្ឌិ ស សុខា ចូលរួម បើកកិច្ចប្រជុំស្តី ពីការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលជាប់នៅព្រំដែនថៃ ដើម្បីប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំង ការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀន ជាដើម

(ខេត្តបន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២៤ នេះ ក្នុងសាលប្រជុំសាលាខេ ត្តបន្ទាយមាជ័យ បានបើកកិច្ចប្រជុំស្តី ពីការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលជាប់នៅព្រំដែនថៃ ដើម្បីប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំង ការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀន ជាដើម។

កិច្ចប្រជុំនេះដោយ មានការចូលរួម ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការនិង ជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.ប.ជ អមដំណើរដោយ រដ្ឋមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ លោក អ៊ុំ រាត្រីអភិបាល ខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះ លោកស្រីជូប៊ុនអេង  បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាបាន ពង្រឹងវិធានការ ទប់ស្កាត់និងការ គ្រប់គ្រងការឆ្លងដែន ខុសច្បាប់របស់ពលករកម្ពុជា យ៉ាងខ្លាំងនិងយកចិត្តទុកដាក់ ដោយបានសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីមូលដ្ឋាន ដើម្បីការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំង ការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀន ជាដើម។

លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ បន្តទៀតថា ស្របតាមគោល នយោបាយរបស់ រាជរដ្ឋាភិបាល សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ ត្រជាក់នៃអង្គ ព្រះមហាក្សត្របានចាប់ផ្តើម ការពង្រឹងការអនុវត្ត ច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រង ការចេញ-ចូល របស់ជនបរទេស និងការប្រកបរបរ របស់ជនបរទេសនៅកម្ពុជា ជាពិសេស ការធ្វើទំនើបកម្មប្រព័ន្ធ ទិន្នន័យអន្តោប្រវេសន៍ ទប់ស្កាត់មិនឲ្យមានកំណើន ជនបរទេសស្នាក់នៅខុសច្បាប់ ឬជនបរទេស មករស់នៅក្នុងកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ ដោយត្រូវគ្រប់គ្រង ឲ្យបានម៉ត់ចត់ជាទីបំផុត។

តែភ្ញៀនអន្តរជាតិស្របច្បាប់ ត្រូវយកចិត្តទុកដាក់ ក្នុងការបម្រើសេវាជូនភ្ញៀវ​ ទេសចរណ៍អន្តរជាតិ ដែលបានធ្វើ ដំណើរតាមច្រកទ្វារ  ប្រកបដោយវិជ្ជាជីវៈ និងកត់ត្រាឲ្យបានច្បាស់ លាស់នូវដំណើរ ចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុង រយៈពេលខ្លីក៏ដោយ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ដែរថា បំណងនៃកិច្ចប្រជុំ នេះគឺចង់សិក្សាស្វែងយល់ អំពីស្ថានភាពលំហូរពលករ ឆ្លងកាត់ព្រំដែន របៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងដើម្បីស្វែងរកដំណោះស្រាយ ដោយរបៀបយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងភាព រងគ្រោះរបស់ពលករនិង ពង្រឹងការគ្រប់គ្រងឲ្យ មានប្រសិទ្ធភាពល្អជាងមុនផងដែរ។

អភិសន្តិបណ្ឌិត ស សុខា បានបន្តឲ្យដឹងថា  បញ្ហាជួញដូរមនុស្សនេះ ជាប្រធានបទដ៏សំខាន់ ក្នុងការពិភាគ្សា និងរកគនឹ្លះដោះស្រាយ ព្រោះវាធ្វើឲ្យមានការ ប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឲ្យមានការប្រែប្រួល នៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយ យ៉ាងធ្ងន់ធ្ងរទៀតផង។

បច្ចុប្បន្នពលករ ចំណាកស្រុកឆ្លងកាត់ ព្រំដែនឬទេសសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារ ធ្វើនៅក្រៅ ប្រទេសបានកើនឡើ ងគួរឲ្យកត់សំគាល់ជាពិសេស ការចេញតាមច្រករបៀង មិនស្របច្បាប់និងតាមវិធី ស្របច្បាប់នានាដែល មិនធានាដល់សុវត្តិភាពក្នុ ងការស្នាក់នៅឡើយ។

ហើយក្នុងចំណោម ជនជាតិខ្មែរជួយសង្គ្រោះ នៅក្នុងប្រទេសផ្សេងៗ បានរកឃើញថា ជនរងគ្រោះទាំងអស់នោះ ជួបប្រទះនៅ បញ្ហាអំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហឹង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។

អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ទៀតថា លោកស្នើរឲ្យមន្ត្រីសមត្ថកិច្ច ទាំងអស់ត្រូវចុះឃ្លាំ មើលរាល់សកម្មភាព ជនខិលខូចដែលជា មេខ្យល់នៅក្នុងតំបន់ដែល មានការសង្ស័យ។ បន្តអប់រំផ្សព្វផ្សាយ ដល់ពលករឲ្យ កាន់តែទូលំទូលាយ ដើម្បីឲ្យពលករទាំងអស់ ងាកមករកការងារធ្វើ នៅក្នុងស្រុកខ្មែរវិញវា ល្អប្រសើរជាង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *