ជនសង្ស័យ១០នាក់ជាក្រុមចោលួច និងអ្នកទិញពីក្រុមចោរលួច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូន ទៅដេកគុកទាំងអស់


(ខេត្តបន្ទាយមានជ័យ)៖ ម៉ូតូចម្រុះមានគ្រប់ម៉ាក ចំនួន៩គ្រឿង បានមកពីក្រុមចោរលួច ក្នុងក្រុងប៉ោយប៉ែត យកទៅលក់ឲ្យអ្នកទទួលទិញ ចុងក្រោយត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបានជាបន្តបន្ទាប់ ។រឿងរ៉ាវនេះកើតឡើង នៅវេលាម៉ោង ២រសៀល ថ្ងៃទី ៧​ ខែកម្ភៈ​ ឆ្នាំ២០២៤​ នៅក្រុងប៉ោយប៉ែត។
យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះមាន ឈ្មោះ​ បួន ស្រីម៉ុច ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀប រាប់ប្រាប់កំលាំងអាវុធហត្ថថា មុនពេលកើតហេតុនោះ ម្ចាស់ម៉ូតូ ម៉ាកហុងដា​ Zomer X ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាក លេខ សៀមរាប-1Z 8849 បានទុកនៅមុខបន្ទប់ នៅម្តុំវត្តត្រាច ស្រាប់តែមានក្រុមចោរ ចំនួន២នាក់បានធ្វើ សកម្មភាព ចូល លួចម៉ូតូរបស់​ជនរងគ្រោះ យកទៅលក់ឲ្យ ឈ្មោះ ឡុន ឡែន ភេទស្រី ។
ក្រោយពីទទួលបាន ពាក្យបណ្តឹងហើយលោក រវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានដឹកនាំ កំលាំងអាវុធហត្ថ ១ក្រុមចុះដល់កន្លែងកើតហេតុហើយបាន ឆែកកាមេរ៉ាសុវត្ថិភាព ឃើញក្រុមចោរមាន គ្នាចំនួន២នាក់បានធ្វើ សកម្មភាព លួចម៉ូតូរបស់​ជន រងគ្រោះខាងយក ទៅបាត់ពេលនោះ អាវុធហត្ថបានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន ជនសង្ស័យ២នាក់ក្រោយ សួនាំបែកធ្លាយ ឈានដល់ការឃាត់ខ្លួនបក្ស ពួកចោរបានចំនួន៧នាក់បន្ថែមទៀត សរុបជនសង្ស័យចំនួន៩នាក់ យកមកមេបញ្ជាការ កងរាជអាវុធហត្ថក្រុង ដើម្បីសាកសួបន្ត។
ក្នុងនោះជនសង្ស័យ ពេលកំលាំងអាវុធហត្ថសួនាំ នោះបានឆ្លើយសារភាពថា រូបខ្លួនទាំងអស់ពិត ជាបានលួចម៉ូតូជាច្រើនគ្រឿង យកទៅលក់ឲ្យឈ្មោះ ឡុន ឡែន  រស់ក្រុងប៉ោយប៉ែត កំលាំងអាវុធហត្ដ ចុះដល់ផ្ទះអ្នកទិញ ម៉ូតូពីចោរឆែកឆេក្នុងផ្ទះ រកឃើញម៉ូតូចំរុះ៩គ្រឿ រួមទាំងម៉ូតូជនរងគ្រោះ ១គ្រឿងផង ឈ្មោះឡុន ឡែន នោះ ត្រូវកំលាំងអាវុធហត្ថ ឃាត់ខ្លួនតែម្តង។
លោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ ជនសង្ស័យទាំង១០នាក់នេះ១-ឈ្មោះ​ អឿន បូ ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ​ គឿម ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ៣-ឈ្មោះ​ ម៉ៅ ត្រឹម ភេទប្រុស អអាយុ៣៣ឆ្នាំ ៤-ឈ្មោះ​ សុខ ដេវីត ភេទប្រុស អាអាយុ១៧ឆ្នា ៥-ឈ្មោះ​ ពៅ ដូច​  ភេទប្រុស អាយុ១៧ឆ្នាំ​៦-ឈ្មោះ​ ឡុន ឡែន ភេទស្រី អាយុ៤៣ ឆ្នាំ៧-ឈ្មោះ​ ខា ឡុងភេទប្រុស អាយុ១៨ឆ្នាំ ៨-ឈ្មោះ​ ប៊ុណ្ណា ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ ៩-ឈ្មោះ​ សន សា ភេទប្រុស អាយុ៣២ឆ្នាំ​ ១០-ឈ្មោះ​ ធៀ សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ។
ជនសង្ស័យទាំង១០​នាក់ ស្នាក់នៅក្នុងក្រុងប៉ោយប៉ែត រួមទាំង វត្ថុតាងមាន​
១-ម៉ូតូម៉ាកហុង​ដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខពោធិសាត់ 1M-6426 ចំនួន ១គ្រឿង ២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានផ្លាកលេខ ចចំនួន១គ្រឿង ៣-ម៉ូតូម៉ាក​ វីវ៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ ចចំនួន០១គ្រឿង ៤-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ ចចំនួន១គ្រឿ ៥-ម៉ូតូម៉ាក​ វ៉េវ គ្មានផ្លាកលេខ ចចំនួន០១គ្រឿ ៦-ម៉ូតូម៉ាកហុងដា​ CBR ពណ៌ខ្មៅ គ្មានផ្លាកលេខ ចចំនួន១គ្រឿង៧-ម៉ូតូម៉ាកហុងដា​ ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ចចំនួន០១គ្រឿង ៨-ផ្លាកលេខម៉ូតូ ចំនួន៥សន្លឹក និងសម្ភារៈសម្រាប់ ដោះបំបែកគ្រឿងម៉ូតូ មួយចំនួនទៀត រក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ៩-ម៉ូតូម៉ាកហុងដា​ Zomer X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1Z 8849 ចំនួន០១គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ ១០-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌ផ្កាឈូក ចំនួន១៩៩គ្រាប់​១១-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌បៃតង ចំនួន០៤គ្រាប់,​ ១២-គ្រឿងញៀន ប្រភេទខេទឹកកក ចំនួន១៥កូនថង់,​ ១៣-កំប៉ុងពណ៌ខ្មៅ សម្រាប់ដាក់ គ្រឿងញៀនចំនួន១កំប៉ុង។
កម្លាំងមូលដ្ឋានក ងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។
លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បានឲ្យដឹងថា​ ការបង្ក្រាបករណីខាង លើនេះទទួលបានការ អនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យទាំង១០នាក់ ត្រូវបានកម្លាំងការិយាល័យ ជំនាញបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹក ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *