លោក  បោន ប៊ិន ចូលរួមក្នុងពិធីប្រកាស លោក ហ៊ូ សារី  ចូលកាន់មុខតំណែងជា មេបញ្ជាការមូលដ្ឋាន  កងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោក ជា ពិសី ដែលត្រូវឡើងមកកាន់ ជាប្រធានមន្ទីរសម្ភារៈ បច្ចេកទេសវិញ…..

(ខេត្តបន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី៧ ខែ កុម្ភៈឆ្នាំ២០២៤នេះ ក្នុងបរិវេនមេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ស្រុកហត្ថអូរជ្រៅ ស្ថិតក្នុងភូមិ ឈ្នួទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រារព្វធ្វើពិធីប្រកាស លោកអនុសេនីយ៍ឯក ហ៊ូ សារី  ចូលកាន់តំណែង ជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជ្រៅ អតីតៈជាមេបញ្ជាការ រងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ជំនួស លោកវរសេនីយ៍ត្រី ជា ពិសី ដែល ត្រូវឡើងមកកាន់ជា ប្រធានមន្ទីរសម្ភារៈបច្ចេកទេស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តវិញ តាមសេចក្ដីសម្រេច និងលិខិតតែងតាំងផ្ទេរភារកិច្ច របស់ក្រសួងការពារជាតិ។

ពិធីនេះដោយមានការចូលរួម ពីលោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ  តំណាងលោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ លោក តាន់  ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅ លោកមេបញ្ជាការរង កងរាជអាវុធខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមផងដែរ។

ក្នុងពិធីនោះ លោកអនុសេនីយ៍ឯក ហ៊ូ សារី  បានទទួលត្រា និង សេចក្តីប្រកាសរបស់ ក្រសួងការពារជាតិ ពីលោកឧត្តមសេនីយត្រី បោន ប៊ិន និង ធ្វើការប្តេជ្ញាចិត្តថា គោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាគោរព និងអនុវត្តឲ្យបាននូវបទបញ្ជា វិន័យសីលធម៌ របស់កងយោធពល ខេមរភូមិន្ទ និងប្តេជ្ញាចិត្តខិតខំ បំពេញនូវតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួន ជាកងរាជអាវុធហត្ថ ឲ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើបានប្រគល់ជូន ប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពង្រឹង និងរឹតចំណងសាមគ្គីភាព ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាព ផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុត ក្នុងការរួមចំណែក កសាងអង្គភាព ឲ្យបានរឹងមាំបន្ថែមទៀត។

ក្នុងពិធីនោះលោកឧត្តមសេនីយត្រី បោន ប៊ិនបានមានប្រសាសន៍ ថាការប្រកាសចូលកាន់ មុខតំណែង មេបញ្ជាការមូលដ្ឋាន ស្រុកអូរជ្រៅនាពេលនេះ គឺជាការស្តែងចេញពី ការយកចិត្តទុកដាក់ ក្នុងការបំញេញតួ នាទី ភារកិច្ច ដោយស្មារតី ទទួលខុសត្រូវ និងជាការឆ្លើយតបចំពោះ ការផ្តល់នូវភាពជឿជាក់  ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាល លោកតែងតែយក ចិត្តទុកដាក់ខ្ពស់ ដឹងសុខ ដឹងទុក្ខ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានធ្វើការណែនាំ ដល់លោកអនុសេនីយ៍ឯក ហ៊ូ សារី  ដែលទើបចូល កាន់តំណែងថ្មីៗ ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែក ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ប្រកបដោយសន្តិសុខល្អប្រសើរ ជាពិសេស ត្រូវខិតខំកសាងអង្គភាព ឲ្យបានរឹងមាំ មានទំនាក់ទំនង និងសាមគ្គីភាព ផ្ទៃក្នុងឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតផង។

លោកអនុសេនីយ៍ឯក ហ៊ូ សារី  ត្រូវបន្តចុះតាមមូលដ្ឋានចុះធ្វេីការត្រួតពិនិត្យមេីលប្រជាពលរដ្ឋណាមានបញ្ហាប្រឈមនានាដែលនៅសេសសល់ទាំងប៉ុន្មាន ដេីម្បី ធ្វេីការដាក់ផែនការ ដោះស្រាយបន្តទៀត ក្នុងនោះត្រូវបន្តចុះជួយប្រជាពលរដ្ឋ និង ពិនិត្យដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលកំពុងប្រឈម និង ដោះស្រាយ អំពីកង្វល់របស់គាត់ ដែលមានបញ្ហាដូចជា គ្រឿងញៀន ល្បែងសុីសង និងសន្តិសុខ សុវត្តិភាពរបស់ពលរដ្ឋ នៅក្នុងមូលដ្ឋាន ដេីម្បីធានាប្រសិទ្ធិភាពជូនគាត់។

លោកឧត្តមសេនីត្រី  បោន  ប៊ិន បាននិយាយបញ្ជាក់ឲ្យដឹងទៀតថាយើងទាំងអស់គ្នារស់បានសុខសប្បាយរហូតមកដល់ពេលនេះដោយសា ប្រទេសជាតិយេីងមានសុខសន្តិភាព និង ស្ថេរភាពនយោបាយល្អ មានថ្នាក់ដឹកនាំល្អប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រ កម្ពុជា បានធ្វេីឲ្យប្រទេសជាតិយេីងបានបញ្ចប់សង្រ្គាមរំារ៉ៃ ក្រោម គោលនយោបាយឈ្នះ ឈ្នះ ធ្វេីឲ្យប្រទេសជាតិមានសុខសន្តិភាព និង មានការអភិវឌ្ឍន៍លេីគ្រប់វិស័យដូចបងប្អូនប្រជាពលរដ្ឋបានឃេីញនៅក្នុងភូមិ ឃំុរបស់ខ្លួនស្រាប់ ដូចឆ្នេះហេីយយេីងទាំងអស់គ្នា ត្រូវតែចូលរួមចំណែកក្នុងការថែរក្សាការពារនូវសុខសន្តិភាព និង ស្ថេរភាពនយោបាយល្អនេះជាមួយរដ្ឋអំណាចឲ្យយូរអ្វែងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *