(អ្នកដែលចង់ឱ្យបាត់ដំបងមានតែយេីងពីរនាក់ ) ត្រូវបានសមត្ថកិច្ចនគរបាល ហៅមកសាកសួរហេីយពេលនេះ!

ខេត្តបាត់ដំបង ៖ ក្នុងលោកនេះ មានតែស្នេហាយើង២នាក់ទេ ដែលស្មោះស័្មគ្របរិសុទ្ធ គឺមានសេរីភាពពេញបេះដូង ក្នុងការដើរហើរ ហោះហើយ បង្ហោះម៉ូតូ ធ្វើទាំងព្រម នឹងគាប់ចិន្តា …ដល់ពេលយើងកើតទុក្ខ ក៏យើងកើតទុក្ខរួមគ្នា …ទោះជាផែនដីរួញបុិនស្លឹកក្រសាំង ក៏អូននឹងបង នៅជាមួយគ្នា …បាត់ដំបង មានតែយើងទេ ?

«នេះហើយទំពាំងរលួយៗ» មុខមាត់ស្អាតបាត មិនប្រឹងរៀនសូត្រទេ ប្រឹងតែអំពើអបាយមុខ ដែលសង្គមស្អប់ខ្ពើមទៅវិញ ?

សូមបញ្ជាក់ថា ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ សនៃស្នងការដ្ឋានន គរបាលខេត្តបាត់ ដំបង មានកិត្តិយសសូម គោរពជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តា ញសង្គមបានជ្រាបថា នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៤ នេះ មានការបង្ហោះចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្តាសង្គមនូវឃ្លីបវីដេអូ ពីការជិះម៉ូតូបង្ហោះលេីដងផ្លូវ ដោយសរសេរពីខាងលេីថា (ចង់ឱ្យបាត់ដំបងមានតែយេីងទាំងពីរនាក់) ដែលទិដ្ឋភាពនេះបង្កឱ្យមានការរិះគន់ពីមហាជន ក្នុងបណ្តាញសង្គម។

ឃេីញរូបភាពនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស ធ្វេីការស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពបង្ក អណាធិបេតយ្យនេះ។ នៅថ្ងៃដដែលនេះសមត្ថកិច្ចន គរបាលក្រុងបាត់ដំបង ដែល មានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរ បាលក្រុង ធ្វេីការស្រាវជ្រាវរហូតនាំខ្លួនបុរសម្នាក់និងនារី ម្នាក់ជាអ្នកបង្ហោះម៉ូតូមកកាន់អធិការដ្ឋានដើម្បីធ្វើការសាក សួរស្រាវជ្រាវហើយចំពោះការបង្កភាពអណាធិបតេយ្យរបស់ខ្លួន។

ដូចបានជម្រាបជូនខាងលេី សូមសាធារណជនអ្នកសារព័ត៌មាន អ្នកនិយ មប្រេីប្រាស់បណ្តាញសង្គម ជ្រាបជាព័ត៌មាន សូមអរគុណ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *