ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានប្រគល់រូបចម្លាក់ ចំនួន៥ជូនអាជ្ញាធរ ជាតិអប្សរាដើម្បីរក្សាទុក

(ខេត្តសៀមរាប)៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថាប័នស្រាវជ្រាវ បុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម បានប្រគល់រូបចម្លាក់ចំនួន៥ដែលបានរក ឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេល រើគំនរថ្មខ្លោងទ្វារ ខាងត្បូងប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាល ដ៏យូរមកហើយ មកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។

លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រូបចម្លាក់បដិមាទាំង៥ ដែលប្រគល់ជូនអាជ្ញាធរជាតិអប្សរា រួមមាន រូបចម្លាក់ព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគក្នុងទម្រង់សមាធិ បាត់ព្រះកេស និងបាត់ព្រះហស្ត ទាំងសងចំនួន២។

លោកស្រី បានបញ្ជាក់ទៀតថា ក្រោយពីប្រទះឃើញចម្លាក់ចំនួន៦ ក្រុមការងារបានសម្អាត រៀបចំឯកសារ និងសង្កេតឃើញថា ចម្លាក់បដិមាទាំង៥នេះ ពុំពាក់ព័ន្ធនឹងរចនាសម្ពន្ធខ្លោងទ្វារខាងត្បូងនេះទេ លើកលែងតែថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងដែលត្រូវដាក់នៅទីតាំងដើមរបស់ខ្លោងទ្វារឡើងវិញ លើកលែងតែរូបចម្លាក់ ទាំង៥ខាងលើនេះ ដែលត្រូវជូនអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុល និងរក្សាទុក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *