អ្នកខេត្តប៉ៃលិន មានជំនឿថា រ៉ែត្បូងនៅតែមាន ដូច្នេះរែងយកកម្ទេចថ្មស្វែងរក រ៉ែត្បូងដែលនៅ សេសសល់ ដើម្បី យកទៅលក់សម្រាប់ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

(ខេត្តប៉ៃលិន)៖ ប្រវត្តិខេត្តត្បូងពេជ្រ ប៉ៃលិន មិនត្រឹមតែសម្បូរណ៍ នូវធនធានធម្មជាតិ រ៉ែត្បូងប៉ុណ្ណោះ ខេត្តដ៏ស៊ីវីល័យមួយនេះ ត្រូវបានកវីនិពន្ធបទចំរៀង និពន្ធរឿងប្រលោមលោក ជាអក្សរសីល្ប៍ បន្សល់ទុកនូវ រឿងរ៉ាវអនុស្សាវរីយ៍ ផ្អែមល្ហែម ជូរចត់សើចយំ។ល។ ជាសិល្បះនៃថ្វី ដៃអ្នកកវីនិពន្ធ។

បច្ចុប្បន្នរ៉ែត្បូងនៅប៉ៃលិន នៅតែអាចឱ្យពលរដ្ឋ ផ្សងសំណាងអ្នកខ្លះរស់ ដោយសារព្យាយាម​ រែងរកត្បូងបាត ស្ទឹង ខណៈនៅព្រឹកថ្ងៃទី៣១ខែមករា ឆ្នាំ២០២៤ គេសង្កេតឃើញ ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិនតែ ប៉ុន្មាននាក់ប៉ុណ្ណោះ មុខដដែលៗបាននាំគ្នាចុះទៅ ក្នុងស្ទឹងដើម្បីរែង យកកម្ទេចថ្មស្វែងរក រ៉ែត្បូងដែលនៅសេសសល់ ដើម្បីយកទៅលក់ សម្រាប់ផ្គត់ផ្គង់ជីវភា ប្រចាំថ្ងៃខណៈដែល អ្នកខ្លះអាច រកប្រាក់ចំណូលបានចាប់ពី ៣ទៅ៥ ម៉ឺនរៀលក្នុង១ថ្ងៃ ក្លាយជាមុខជំនាញ របស់ខ្លួនទៅហើយ ឯអ្នកខ្លះអាចរកបាន១០ទៅ២០ ម៉ឺនរៀលតែក៏មាន អ្នកមិនអាចរកបាន សោះពេញ ១ថ្ងៃក៏មានដែរ ។

ទោះបីជារ៉ែត្បូង ហាក់ដូចជា ពុំសូវសម្បូរ ដូចពីកាលសម័យ មុនក៏ដោយ តែក៏មានអ្នកភូមិខ្លះ នៅតែបន្តនាំគ្នា ផ្សងព្រេង ។

បើតាមប្រភពព័ត៌មាន ពីបុរសម្នាក់ឈ្មោះ សាន្ត អាយុ៥០ឆ្នាំនិង ឈ្នោះម៉ៅ ភេទប្រុសអាយុ៦២ ឆ្នាំ រស់នៅ ក្នុងក្រុងប៉ៃលិនបានឱ្យដឹងថា ៖ ពួកគាត់បាននាំគ្នា ចុះទៅក្នុងស្ទឹងនាពេលនេះ គឺដើម្បីជីកកកាយ រាវរកកម្ទេចរ៉ែត្បូងដែល នៅសេសសល់ ក្នុងស្ទឹងអាចយកទៅលក់ ឱ្យឈ្មួញសម្រាប់ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

ពួកគាត់ភាគច្រើន គឺអត់មានដី ចម្ការដូចអ្នកផ្សេង ទើបពី១ថ្ងៃទៅ១ថ្ងៃតែងតែ យកដែកស្បែងប៉ែល និងបង្គីចុះ ទៅក្នុងស្ទឹង បយ៉ាខានាំគ្នារែងរករ៉ែត្បូងតែម្តង។ បើតាមប្រភពពី ជនបរទេស១ក្រុម បានឱ្យដឹងថា ពួកគាត់មិនធ្លាប់ឃើញ ការរែងរករ៉ែត្បូង បែបនេះពីមុនទេ។

លុះសួរនាំប្រជាពលរដ្ឋ ពីរបៀបរែងរករ៉ែត្បួងរួចក៏នាំគ្នាខ្ចីកញ្ច្រែង ដើម្បីចុះទៅក្នុងស្ទឹងរែងសាកល្បង មើលហើយ ជាការកម្សាន្តផងដែរ ។

សូមបញ្ជាក់ថា ៖ កម្ពុជាជាប្រទេសអឆ្ឆរិយះ សំបូរទៅដោយ ធនធានធម្មជាតិ រ៉ែត្បូង រ៉ែមាស រ៉ែដែក ថ្មកែវ ថ្មម៉ាប ថ្មភក់ ។ល។ ដែលមិនងាយរង គ្រោះធម្មជាតិធ្ងន់ធ្ងរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *