(ខេត្តបាត់ដំបង)៖ ថ្នាំញៀនប្រភេទ ម៉ាទឹកកកទម្ងន់ជាង ១០គីឡូក្រាម ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ធ្វើការបង្ក្រាបបានទាន់ ពេលវេលាព្រមទាំង បានឃាត់ខ្លួនជន សង្ស័យចំនួន២នាក់ ផងដែរខណៈ ដែលពួកគេកំពុងដឹក ជញ្ជូនថ្នាំញៀនទាំង នេះតាមរយៈរថយន្ត និងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ។
កិច្ចប្រតិបត្តិការដ៏ ក្តៅគគុកនេះដែរ គឺបានធ្វើឡើង នៅវេលាម៉ោង ៦ និង ១៥ នាទីល្ងាចថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណត់ផ្លូវជាលេខ៥ ត្រង់ចំណុចស្ពានត្រស់ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍ របស់កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបការដឹកជញ្ជូន គ្រឿងញៀន តាមរយៈរថយន្ត មួយគ្រឿងម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9869 ត្រូវបានកម្លាំងស្ទាក់ ឃាត់ជាប់នៅចំណុច ខាងលើដែលមាន ជនសង្ស័យចំនួន ពីរនាក់គឺមានឈ្មោះ ប៊ូ សុផាត ហៅហ៊ុល ភេទប្រុស អាយុ ៦៣ ឆ្នាំ មុខរបរគ្មាន ទីលំនៅ នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងឈ្មោះ លី ធារិទ្ធ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងសមត្ថកិច្ច បានធ្វើការដកហូត ថ្នាំញៀនប្រភេទម៉ា ទឹកកកចំនួន ២៥ កញ្ចប់សរុបទម្ងន់ ១០,៣៣៤.៦០ ក្រាម រួមជាមួយនឹង ទូរសព្ទដៃចំនួន ២ គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវ បានបញ្ជូនទៅការិយាល័យ ជំនាញនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕