សមត្ថកិច្ចឃាត់ខ្លួន ក្មេងទំនើង៣នាក់ បង្ករអំពើហឹង្សា បណ្តាលអោយ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ នៅស្រុកម៉ាឡៃ……!!!

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ ៣នាក់បង្ករ អំពើហឹង្សា បណ្តាលអោយ បុរសម្នាក់បាន ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតបាន រងរបួសធ្ងន់ និងបានបញ្ជូនសង្គ្រោះ បន្ទាន់នៅឯបន្ទីពេទ្យ ក្រុងប៉ោយប៉ែត ហេតុការដ៏រន្ធុត នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី២០ខែតុលា ឆ្នាំ២០២៣វេលា ម៉ោង១៨និង០០នាទី នៅចំណុច ភូមិស្វាយព្រៃ ឃុំស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនទី១ឈ្មោះ វេត​ បូរី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅ ភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទី២ឈ្មោះ សៅ ទីងសែង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងទី៣ឈ្មោះ សំ ផុង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំណែកជនរងគ្រោះ ទី១ឈ្មោះ ដា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ រងរបួសធ្ងន់ ចំក្បាលផ្នែក ខាងក្រោយ ប្តាលអោយស្លាប់តាមផ្លូវ និងទី២ឈ្មោះ ប៉ាវ ពិសី ភេទប្រុស អាយុប្រហែល១៥ឆ្នាំ របួសធ្ងន់ ត្រូវបានឡានសង្គ្រោះ បញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យបង្អែក ក្រុងប៉ោងប៉ែត ខេត្តបន្ទាយមានជ័យ ជនរងគ្រោះទាំង២នាក់ខាងលើនេះ រស់នៅក្នុង ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សត្ថកិច្ចបានអោយដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ ខាងលើបានជិៈ ម៉ូតូមួយគ្រឿងម៉ាក សង់មួយគ្រឿង សេរីឆ្នាំ២០០៨ ពាក់ស្លាក់លេខបជ ១S-៤៣០៥ មកឈប់នៅចំណុច កើតហេតុខាងលើ បានទាញដុំថ្ម គប់ទៅលើ ជនរងគ្រោះ ដែលកំពុងជិៈម៉ូតូមួយគ្រឿង ម៉ាក់សង់សេរីឆ្នាំ២០២៣ ពណ៌ស គ្មានស្លាកលេខ បណ្តាលអោយស្លាប់ម្នា់ភ្លាមៗ នៅនឹងកន្លែងនិង ម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនមកកាន់មន្ទីពេទ្យ បង្អែកក្រុងប៉ោយប៉ែត។

ក្រោយពីកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញ នៃអធិការរដ្ឋាន នគរបាលស្រុកម៉ាឡៃ បានឃាត់ខ្លួនជន សង្ស័យទាំង៣នាក់ ខាងលើបញ្ជូនមក កាន់អធិការរដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿង បញ្ជូនមកកាន់ ការិយាល័យជំនាញ នៃស្នងការរដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តរ ទៅតាមនតិវិធីច្បាប់៕ រាយការដោយ លោក វី វិរៈ

You might like

Leave a Reply

Your email address will not be published. Required fields are marked *