នៅក្នុងឱកាសបុណ្យភ្ជំបិណ្ឌរយៈពេល០៣ថ្ងៃនៅឆ្នាំ២០២៣នេះភ្ញៀវទេសចរជាតិអន្តរជាតិចូលមកលេងខេត្តស្ទឹងត្រែងមានការកើនឡើងបើធៀបនិងឆ្នាំ២០២២!

 

 

ស្ទឹងត្រែងៈភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅរយៈពេល០៣ថ្ងៃនៃថ្ងៃពិធីបុណ្យភ្ជំបិណ្ឌបាននាំគ្នាចូលទៅលេងតាមរមណីយដ្ឋានអេកូទេសចរធម្មជាតិ និងទីកន្លែងកំសាន្តនានានៅក្នុងខេត្តស្ទឹងត្រែងប្រកបដោយសុខសុវត្ថិភាព ហើយវាជាផ្នែកមួយដែលបានជំរុញឱ្យភ្ញៀវទេសចរ មកស្គាល់រមណីយ៍ដ្ឋានធម្មជាតិនៅខេត្តស្ទឹងត្រែងនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន ប៉ោសឿន បានឲ្យដឹងថានៅរយៈពេល០៣ថ្ងៃនៃថ្ងៃពិធីបុណ្យភ្ជំបិណ្ឌ ប្រជាសហគមន៍ក៍ដូចជាតំបន់រមណីយដ្ឋានអេកូទេសចរ និងទីកន្លែងកំសាន្តនានា បានរៀបចំកន្លែងបានស្អាតល្អ   ទៅតាមស្តង់ដាដែលបានណែនាំ   អ្នកលក់ម្ហូបអាហារមានអនាម័យ រស់ជាតិឆ្ងាញ់ តម្លៃសមរម្យមាន  មានបរិស្ថានល្អ   កន្លែងកំសាន្តធានាមានសុវត្ថិភាពផងដែរ។ 

លោកបន្ថែមថា មានកត្តាធំៗបួនយ៉ាង បានធ្វើឱ្យភ្ញៀវទេសចរបានធ្វើដំណើរកំសាន្តដូចជា កត្តាសន្តិភាព- ផ្លូវគមនាគមន៍ល្អ- ប្រជាពលរដ្ឋមានជីវភាពធូរធារ-និងកត្តាមធ្យោបាយដែលបងប្អូនមាន   បានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តសប្បាយ។

លោកប្រធានមន្ទីបញ្ជាក់ថាភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិបានចូលមកលេងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយះពេល ០៣ថ្ងៃ គឺថ្ងៃទី ១៣-១៤-១៥ខែតលា ឆ្នាំ២០២៣នេះ ទទួលបានភ្ញៀវទេសចរសរុបចំនួន ១០,៤៣៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១០,៤១៥ នាក់និង ភ្ញៀវទេសចរអន្តរជាតិចំនួន២០នាក់ បើប្រៀបធៀបឆ្នាំ២០២២ ភ្ញៀវទេសចរនៅឆ្នាំ២០២៣នេះបានកើនឡើងចំនួន ៩៨៧ នាក់ ស្នើនិង ១០,៤៤ ភាគរយ។

AH.NEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *