សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ២នាក់ មុខសញ្ញាចែកចាយនិង ប្រើប្រាស់គ្រឿងញៀន នៅក្រុងសិរីសោភ័ណ…

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ចុះបង្ក្រាបករណី ចែកចាយគ្រឿងញៀន មួយកន្លែង និងឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ និងបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូង ខេត្តបន្ទាយមានជ័យហើយ កាលពីរសៀល ថ្ងៃទី០៨ ខែតុលាឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ដែលកម្លាំងជំនាញឃាត់ខ្លួនបានទី១ ឈ្មោះ ថោង ធីស៊ី ហៅ លីន ភេទ ប្រុសអាយុ៤២ឆ្នាំ និងទី២ឈ្មោះ សុភ័ណ ធារីរ័ត្ន ភេទប្រុសអាយុ ១៧ឆ្នាំ អ្នកទាំង២រស់នៅ ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានអោយដឹងបន្តរទៀតថា ជនសង្ស័យខាងលើ នេះត្រូវបានកម្លាំង ជំនាញ នៃកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនភ្លាមៗ ដោយជនសង្ស័យ បានសកម្មភាព ចែកចាយគ្រឿងញៀន កាលពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ នៅចំណុច ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការ ឆែកឆេរនិងដកហូតបាន វត្ថុតាងរួមមាន  ថ្នាំញៀនប្រភេទម្សៅក្រាម ចំនួន៣ថង់ ក្នុងនោះមាន២ថង់ និង១ថងតូច។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ រួមវត្ថុតាងគ្រឿងញៀន ត្រូវបានបញ្ជូនមកកាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដើម្បីធ្វើការសាកសួរតាមចម្លើយ និងវត្ថុតាងត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបងខេត្ត ដើម្បីអនុវត្តចាត់ការទៅ តាមនីតិច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *