កាស៊ីណូគ្មានឈ្មោះ គ្មានស្លាកយីហោមួយ កន្លែងលួចបើកលេងល្បែង ស៊ីជល់មាន់កំពុងលើក មុខមាត់  អាជ្ញាធរមាន សមត្ថកិច្ច  ក្នុងមូលដ្ឋាន ឲ្យល្អប្រសើរ នៅស្រុកពញាក្រែក !

(ខេត្តត្បូងឃ្មុំ)៖ មានសេចក្ដីរាយការណ៍មកថា នៅមូលដ្ឋានទឹកដី ស្រុកស្រុកពញាក្រែក មាន ទីតាំងកាស៊ីណូ មួយកន្លែងគ្មានស្លាក យីហោលួចបើក លេងល្បែងស៊ីសងជល់មាន់ បាននឹងកំពុងបើក លេងបានយ៉ាង អនា ធិបតេយ្យ ដែលមានស្ថិតនៅ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែ បើកដំណើរ ការលេង យ៉ាងរលួន សំរាប់ឲ្យក្រុម អ្នកញៀនល្បែង បំផ្លាញទ្រព្យសម្បត្តិ  ក្រុមគ្រួសារនិងលើក មុខមាត់អាជ្ញាធរមាន សមត្ថកិច្ច ក្នុងមូលដ្ឋាន ឲ្យល្អប្រសើរ និងធ្វើឲ្យ ជីវភាពប្រជាពលរដ្ឋ អ្នកញៀនល្បែងមួយ ចំនួនធ្លាក់ដុនដាប   អស់ទ្រព្យសម្បត្តិ អស់ម៉ូតូឡាន ឯក្រុមគ្រួសារខ្លះទៀត ឈានដល់ការឈ្លោះប្រកែក បែកបាក់លែងលះ គ្នាក៏មាន ។

ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃ ឃើញមានឡានម៉ូតូ ដែលជាពលរដ្ឋខ្មែរ បានបើកចូលលេង ទៅយ៉ាងគគ្រឹក គគ្រេង ដូចដង្ហែរកឋិន អាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធានការ បង្ក្រាបនោះឡើយ ពួកគាត់ឆ្ងល់ ថាតើឯណាទៅ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល ? ពួកគាត់ មិនដឹងថាទីតាំងមួយនេះ បើកលេងបានដោយសេរី បែបនេះមានអាជ្ញាប័ណ្ណ អនុញ្ញាតឬយ៉ាងណានោះ ទេព្រោះ ទីតាំងមួយ នេះគ្មានស្លាកយីហោនោះឡើយ ឃើញតែយក ក្រណាត់មករុំបិទ បាំងខ្លោងទ្វារចូល ម្យ៉ាងវិញទៀត នោះ អាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធបែរជារក្សាភាព ស្ងៀមស្ងាត់ឬមួយ អស់លោកមិនទាន់ ដឹងឬមួយដឹងហើយ មិនបង្ក្រាប។

ពលរដ្ឋបាននាំគ្នា ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងល្បែង ស៊ីសងជល់មាន់ នេះ អាចធ្វើឲ្យកើត នូវអំពើចោរ កម្មនិង បទល្មើសផ្សេងៗកើត ឡើងគួរឲ្យភ័យខ្លាចតែម្តង ។

ជុំវិញករណីនេះដែរ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បាននៅ ឡើយទេនៅថ្ងៃ ទី២២ខែកញ្ញាឆ្នាំ២០២៣នេះ។

មហាជនសង្ឃឹមនិងជឿជាក់ថា  អជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័ ក្នុងស្រុកពញាក្រែក ជាពិសេសឯក ឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការ ខេត្តត្បូងឃ្មុំ និងចុះស្រាវជ្រាវនិង បង្ក្រាប ទីតាំងល្បែងស៊ីសង ទាំងនោះឲ្យស្របតាម គោលនយោបាយ ភូមិឃុំសង្កាត់មាន សុវត្ថិភាពទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយ ក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើង និងរង់ចាំធ្វើការផ្សាយ ជាបន្តបន្ទាប់ប្រសិនបើមាន ការពន្យល់ឬបកស្រាយ ពីអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធឬភាគី ពាក់ព័ន្ធរៀងរាល់ ម៉ោងធ្វើការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *