រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួបសំណេះសំណាលជាមួយសមាជិកសហគមន៏កសិកម្ម បណ្តុំម្ចាស់អាជីវកម្ម និងសហគ្រាស!


ស្ទឹងត្រែងៈឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ និងគណៈប្រតិភូអមដំណើរ និង ឯកឧត្តមស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២៣ឧសភា២០២៣បានអញ្ជើញជួបសំណាលជាមួយសមាជិកសហគមន៏ បណ្តុំម្ចាស់អាជីវកម្មម្នាស់ សហគមន៍កសិកម្មអ៊ំឃួងរុងរឿង សហគមន៍កសិកម្ម អូរពងមាន់ និងសហគ្រាសហ៊ែនក្រាហ្វធីត ឃែស៊ូណាត់ ស្ទឹងត្រែង។
ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានអោយដឹងថានៅទូទាំងខេត្ត មានសហគមន៍កសិកម្មសរុបចំនួន ១៧ សហគមន៍ ដែលបានបង្កើតឡើង និងចុះបញ្ជីទទួលស្គាល់ជាផ្លូវការ។ មានម្ចាស់ភាគហ៊ុនសរុបចំនួន ១ ៤៣២ នាក់ ក្នុងនោះ មានសមាជិកជាស្ត្រីចំនួន ៨៥៤ នាក់ ស្មើនិង ៦៩,៦៣% ។
លោកថាជាលទ្ធផលការងាររបស់សហគមន៏អ៊ំឃួងរុងរឿង បណ្តុំអាជីវកម្មម្នាស់ សហគមន៍កសិកម្មអូរពងមាន់ និងសហគ្រាសហែនក្រាហ្វធីត ឃែស៊ូណាត់ស្ទឹងត្រែងបាននឹងកំពុងមានភាពរីកចម្រើនលើវិស័យកសិកម្មនៅក្នុងខេត្តស្ទឹងត្រែងនិងបាននាំចេញផលិតផលដែលសម្រេចបានលក់ទៅក្រៅប្រទេសផងដែរ។
ថ្លែងនៅក្នុងពិធីនោះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានថ្លែងថានេះជាភាពរីកចម្រើនថ្មីមួយទៀត សម្រាប់ខេត្តស្ទឹងត្រែងយើង ក្នុងពេលដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម បានចាត់ទុកវិស័យឯកជនជាដៃមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិលើគ្រប់វិស័យ។
ឯកឧត្តមបន្តថាដើម្បអោយអតិថិជនបានស្គាល់ពីស្នាដៃកូនខ្មែក្នុងការកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុក ម្ចាស់សិប្បកម្មត្រូវខិតសិក្សាពីបច្ចេកទេសដាំដុះ ការថែទាំ ការកែច្នៃផលិតផលសម្រេចជាលក្ខណៈគ្រួសារដើម្បីយើងបង្កើនទុនអោយបានច្រើន សម្រាប់ឈានទៅពង្រីកអាជីវកម្មរបស់ខ្លួនអោយកាន់តែមានភាពរីកចំរើនឡើង ។ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *