នគរបាលខេត្តស្ទឹងត្រែងសហការជាមួយនគរបាលស្រុកសេសានឃាត់ខ្លួនទណ្ឌិត០៣នាក់តាមដីកាបង្កាប់អោយចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនិងចៅក្រមជម្រះ!


ស្ទឹងត្រែងៈជនត្រូវចោទចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែងសហការជាមួយកម្លាំងអធិការនគរបាលស្រុកសេសានបានចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនក្រោយជនត្រូវចោទទាំង៣នាក់រត់គេចខ្លួនអស់ជាច្រើនឆ្នាំហើយត្រលប់មកវិញ។
ការអនុវត្តដីកាចាប់ខ្លួននោះបានធ្វើឡើងនៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី០៤និងទី៥ឧសភា២០២៣តាមដីកាបង្គាប់អោយចាប់ខ្លួនចំនួន៣ដីកា។
សមត្ថកិច្ចអោយដឹងថាយោងតាមដីកាបង្គាប់អោយចាប់ខ្លួនចំនួន០៣ដីកា សមត្ថកិច្ចបានឈានទៅចាប់ទណ្ឌិតទី១ឈ្មោះ សុខ ភារម្យ អាយុ ៣០ឆ្នាំ រស់នៅភូមិស្តៅ២ ឃុំ ស្តៅ ស្រុក សេសាន ខេត្តស្ទឹងត្រែងក្នុងករណីរំលោភសេពសន្ថវៈកាលពីថ្ងៃទី៣តុលា២០១៩។ ទី២ឈ្មោះ សៀន រស្មី ភេទប្រុស អាយុ ២២ឆ្នាំរស់នៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ពាក់ព័ន្ធនិងករណីលួចកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ។ ទី៣ឈ្មោះ ម៉ៅ សុភាព ភេទ ប្រុស អាយុ ៤៣ឆ្នាំ ភេទ ប្រុស ពាក់ព័ន្ធករណីប្លន់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១០ ប្រព្រឹត្តទៅនៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន។
ក្រោយការអនុវត្តដីកាអោយចាប់ខ្លួនកម្លាំងនគរបាលជំនាញបានបញ្ចូនជនត្រូវចោទទាំង៣នាក់ទៅកាន់ស្នងការដ្ឋាននគរបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *