ម្តាយមានសតិមិនគ្រាប់រីឯកូនស្រីតូចមានអាយុ២ឆ្នាំកន្លះម្នាក់ត្រូវរលាកទឹកក្តៅកំពុងសម្រាកព្យាបាលនៅមន្ទីពេ្យបង្អែកខេត្ត ទទួលបានអំណោយពីក្រុមការងារសមាគន៍សម្ព័ន្ធស.ស.ប.ស សាខាខេត្តស្ទឹងត្រែង!


ស្ទឹងត្រែងៈនៅព្រឹកថ្ងៃទី៧ឧសភា២០២៣នេះប្រធានក្រុមការងារសមាគមន៏សម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ស.ស.ប.ស សាខាខេត្តស្ទឹងត្រែងដឹកនាំដោយ លោកផឹកវិទ្យាវីនិងក្រុមកាងារបាននាំយកអំណោយមនុស្សធម៍របស់ លោកជំទាវ រ័ត្ន ស្រីណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជាធិបតីនៃព្រះរាជាណាចក្រកម្ពុជានិងលោក  ជា គឹមវ៉ា អនុប្រធានស.ស.ប.សាខាខេត្ត ទៅចែកជូនដល់គ្រួសារក្រីក្រដែលកំពុងជួបការលំបាកនិងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ដោយសារតែក្មេងស្រីអាយុ២ឆ្នាំកន្លះបានរលាកទឹកក្តៅស្រោចលើខ្លួនខណៈម្តាយមានសតិមិនគ្រប់គ្រាន់ហើយជីតាមិននៅផ្ទះកាលពីថ្ងៃទី៤ឧសភា២០២៣កន្លងមក។
លោក ផឹក វិទ្យាវី ប្រធានស.ស.ប.ស សាខាខេត្តស្ទឹងត្រែង បានអោយដឹងថា ក្មេងស្រីដែលរងគ្រោះត្រូវរលាកទឹកក្តៅនោះមានឈ្មោះ វិល វិន អាយុ ២ឆ្នាំកន្លះ និងម្តាយមានសតិមិនគ្រប់គ្រាន់ឈ្មោះ ប៉ាន់ ស្បាន់ អាយុ២៣ឆ្នាំរស់នៅភូមិស្រែសាមី ឃុំតាឡាត ស្រុកសេសានខេត្តស្ទឹងត្រែង ។
លោកប្រធានបានបន្តថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកតែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ជនពិការ ចាស់ជរា ដោយមិនទុកមិនទុកចោលឬប្រកាន់ពូជសាសន៍និន្នាការនយោបាយអ្វីឡើយ។
លោកថាទោះបីជាអំណោយនេះមិនច្រើនក្តីតែក៍អាចជួយសម្រាលដល់ទុកលំបាកគ្រួសារក្រីក្របានមួយចំនួនផងដែរ។
លោក តន វិល មានវ័យ៥៣ឆ្នាំត្រូវជាឪពុកស្រ្តីមានសតិមិនគ្រប់គ្រាន់ បានរៀបរាប់អោយដឹងថាកូនស្រីមានសតិមិនគ្រប់គ្រាន់គឺជាកូនស្រីទី៤ក្នុងចំណោមកូនទាំង៦នាក់និងមានប្រពន្ធជាស្ត្រីពិការ។ លោកបន្តថាដោយកូនស្រីលោកមានសតិមិនគ្រប់គ្រាន់ហើយត្រូវបានជនមិនស្គាល់មុខបានចាប់រំលោភរហូតអោយមានផ្ទៃពោះរួចបន្សល់
ទុកនូវចៅស្រីដ៏អភ័ពម្នាក់អាយុ២ឆ្នាំកន្លះបើគិតមកថ្ងៃ៧ឧសភា២០២៣នេះ។
ជុំវិញការសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តលោក វេជ្ជបណ្ឌិត ស៊ុយ សុភាព ប្រធានមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែងបានអោយដឹងថាក្មេងស្រីដែលរលាកទឹកក្តៅនោះមានអាការៈធូរស្រាលខ្លះហើយបន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាបាលដោយយកចិត្តទុកដាក់ ប៉ុន្តែក៏ស្ថិតនៅក្នុងតាមដានអាការៈបន្តទៀតផងដែរ។SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *