រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព!


ស្ទឹងត្រែងៈនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្រសួងមហាផ្ទៃ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថាដោយឆ្លើយតបនិងគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព របស់រាជរដ្ឋាភិបាលរដ្ឋបាលខេត្តស្ទឹងត្រែងបានរក្សាបាននូវសុខសន្តិភាព ស្ថេរភាពសង្គម និងពង្រឹងបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមាន ភាពល្អប្រសើរ។
ឯកឧត្តម ស្វាយ សំអ៊ាង បន្តថាតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ដោយទប់ស្កាត់បាន នូវបទល្មើសឆ្លងដែន ជាពិសេស ការចរាចរគ្រឿងញៀនខុសច្បាប់ និងរក្សាបាននូវទំនាក់ទំនងកិច្ច សហប្រតិបត្តិការល្អជាមួយកងកម្លាំង និងអាជ្ញាធរឡាវ នៅជាប់ព្រំដែន និងបានបើកដំណើរការឆ្លង ដែនចេញ-ចូល ឡើងវិញតាមច្រកទ្វារព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។
ឯកឧត្តមបន្តថានេះជាមោទនភាពមួយរបស់ខេត្តស្ទឹងត្រែង ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការទាំងអស់ចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ដែលបានចូលរួមទាំងអស់គ្នាក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ samneang

You might like

Leave a Reply

Your email address will not be published. Required fields are marked *