(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ នៅក្នុង សាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការ ព្យាបាល ជង្ងី ទូទៅ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតា ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិច។
ក្នុងកម្មពិធីបើកព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋនោះ មានការចូលរួម លោក លី សុវណ្ណ រិទ្ធិ អភិបាលរង ខេត្តបន្ទាយមានជ័យ លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត រដ្ឋបាលស្រុកមង្គលបូរី រដ្ឋបាលឃុំ និង ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តសមាគមសុខាភិបាល ខ្មែរអាមេរិចកាំង ចំនួន១១៥នាក់ និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តក្នុងស្រុកជាច្រើននាក់។
លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានមានប្រសាសន៍ថា លោកសូមអគុណ និងសូមសរសើរក្រុម គ្រូពេទ្យស្ម័គ្រចិត្តសមាគម សុខាភិបាលខ្មែរអាមេរិចកាំង ដែលបានពួតដៃគ្នា ទិញថ្មាំពេទ្យ និង វ៉ែនតារាប់ពាន់ សំរាប់មនុស្សចាស់ យកមកព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋទូទាំង ៩ ក្រុង ស្រុក ដោយមិនគិតថ្លៃក្នុង រយៈពេល៦ថ្ងៃ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភ:ឆ្នាំ ២០២៣ ចាប់ពីម៉ោង៧និង៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទី ល្ងាច មាន៣ទីកន្លែង កន្លែងទី១ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក កន្លែងទី២ៈ នៅសាលាបឋមសិក្សាសឿ មានរយ:ពេល២ថ្ងៃចាប់ពីថ្ងៃទី២ខែកុម្ភ: ដល់៣ខែកុម្ភ: ឆ្នាំ២០២៣ កន្លែងទី៣ៈ នៅទល់មុខសាលាឃុំគោកបល័្លង្គ មានរយ:ពេល២ថ្ងៃពីថ្ងៃទី២ខែកុម្ភ:ដល់៣ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទី ល្ងាច ។
លោក លីសុវណ្ណរិទ្ធិបានមានប្រសាសន៍ថា ក្រុមវេជ្ជបណ្ឌិត សមាគមសុខាភិបាល ខ្មែរអាមេរិចកាំង ធ្វើសកម្មភាពចុះមកពិនិត្យ ព្យាបាលជំងឺជូន ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ នាពេលនោះសុទ្ធតែបាន បង្ហាញនូវភាពសប្បាយរីករាយ គឺជាការរួមចំណែកកាត់ បន្ថយលើការចំណាយរបស់បង ប្អូនប្រជាពលរដ្ឋបានច្រើន សម្រាប់ការថែទាំសុខ ភាពបន្ថែមប្រចាំថ្ងៃ។
លោក លីសុវណ្ណរិទ្ធិបានមានប្រសាសន៍បន្តថា ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តសហគមសុខាភិបាលខ្មែរ អាមេរិចកាំងជាច្រើននាក់ ក្នុងនោះមានវេជ្ជបណ្ឌិតចំណានៗ និងមានថ្នាំពេទ្យជាច្រើនមុខ រួមទាំងគ្រូពេទ្យស្ម័គ្រ ចិត្តសម្តេចតេជោហ៊ុនសែន ជាច្រើននាក់ផងដែរ មកពិនិត្យព្យាបាល ជម្ងឺជូនប្រជាពលរដ្ឋ ក្នុងនោះ មានជម្ងឺទទៅ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតាជូន ដោយមិនឥតគិតថ្លៃ ដល់ពលរដ្ឋនៅ ស្រុកមង្គលបូរី មានរយៈពេល៦ថ្ងៃ ពិសេសនៅជនបត់ដោយ មិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ:ក្នុងបំនង រួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ក្នុងនោះលោកបាន ថ្លែងអំណគុណដល់ គ្រូពេទ្យស្ម័គ្រចិត្តសុខាភិ បាលអាមេរិចកាំង បានចុះមកពិនិត្យ ជម្ងឺជូនប្រជាពលរដ្ឋនៅក្នុង ស្រុកមង្គលបូរីនេះដែលជួយ ជាមនុស្សធម៍សុខភាពរបស់ ដល់ប្រជាពលរដ្ឋនៅក្នុង ខេត្តបន្ទាយមានជ័យនេះយើងនេះ៕