(ខេត្តកំពត)៖ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរគួរឱ្យញាក់សាច់ មួយបានកើតឡើងបណ្តាល ឱ្យរថយន្តទំនើបមួយគ្រឿង ឆេះសន្ធោរសន្ធៅ ខណៈរថយន្តខាងលើ បើកបរជ្រុលបុក បង្កាន់ដៃស្ពាន រួចក្រឡាប់ធ្លាក់ចុះក្រោម ដែលហេតុការណ៍បាន កើតឡើងនៅវេលា ម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ ចំណុចចន្លោះង្គោល គ.ម លេខ ០៤. ០៥ លើផ្លូវជាតិលេខ៣៣ កំពត កែប ត្រង់ចំណុចស្ពានក្បាលរមាស ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
តាមប្រភពព័ត៌មាន នៅទីតាំងកើតហេតុ បាននិយាយថា រថយន្តដែលបើកបុកបង្កាន់ ដៃស្ពានដោយខ្លួនឯងនេះ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយបានផ្ទុះឆេះ ដោយខ្លួនឯង ក្រោយបានទាញមនុស្ស ចេញពីក្នុងរថយន្តរួច។ ក្នុងហេតុការខាងលើ នេះដែរកម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់ អគ្គីភយ័របស់ស្នងការដ្ឋាន នគរបាលខេត្តកំពត ដើម្បីពន្លត់ភ្លើង ដោយប្រើអស់ទឹក ចំនួន៣ស៊ីទែនទើបរលត់។
ក្នុងហេតុការណ៍ដដែលនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា រថយន្តបង្កដោយខ្លួនឯងនេះម៉ាក រែង រឺវែ ពណ៏ស ស្លាកលេខ ភ្នំពេញ2W-8447 បើកបរដោយឈ្មោះ វណ្ណា លីនសេដ្ឋនា ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិ ទួលគោក រាជធានីភ្នំពេញរបួស(របួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ស្រ៊ី សុឃាន ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសស្រាល រស់នៅភូមិ ឃុំជាមួយគ្នា។
ក្រោយពីក្រុមសមត្ថកិច្ច ជួយអន្តរាគមន៍ អ្នករងរបួសទាំង២នាក់ ត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ បង្អែកខេត្តកំពត។ ដោយឡែករថយន្តដែលខូចខាត សមត្ថកិច្ចបានរក្សាទុកនៅ កន្លែងកើតហេតុ ជាបណ្ដោះអាសន្ន៕ សេង ណារិទ្ធ