កិច្ចប្រជុំប្រចាំឆ្នាំ ក្រុមប្រឹក្សាសមាគម  គណៈកម្មាធិការប្រតិបត្តិ អាណត្តិទី៣ឆ្នាំ២០២២នៃ សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន  នៅខេត្តបន្ទាយមានជ័យ 

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣នេះក្នុងសាលប្រជុំ មន្ទីរអប់រំយុវជននិងកីឡា ខេត្តបានបើកកិច្ចប្រជុំស្តីពី ក្រុមប្រឹក្សា សមាគមគណៈកម្មាធិការ ប្រតិបត្តិអាណត្តិទី៣ ឆ្នាំ២០២២ នៃសមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅខេត្តបន្ទាយមានជ័យ  ។

ដោយមានការចូលរួមលោក យឹម សំណាង អភិបាលរងខេត្ត បន្ទាយមានជ័យ លោកសយ កុសល ប្រធានសម្ព័ន្ធជាតិ សមាគមក្រុម ប្រឹក្សាថ្នាក់មូលដ្ឋាន លោកខឹម តាំងស៊ុន អនុប្រធាន អ យ ក ខេត្ត លោកជាម សុខ ប្រធានសមាគម ក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ខេត្តប ជ និងសមាជិកជាង១៤៤នាក់។

ក្នុងកិច្ចប្រជុំនោះ លោកជាម សុខ បានឲ្យដឹងថាសមាជិកទាំង ១៤៤នាក់ដែលបាន ចូលរួមកិច្ចប្រជុំ បានស្តាប់របាយការណ៍ បូកសរុប លទ្ធផលកិច្ចប្រជុំ ប្រចាំឆ្នាំ២០២៣ថា ទី១/ពិភាក្សានិងអនុម័តការកែ ប្រែអត្រាប្រាក់បេសកកម្ម ប្រាក់ធ្វើដំណើររបស់សមាគម ទី២/ពិភាក្សានិងអនុម័ត របាយការណ៍វឌ្ឍនភាព ការងារសម្រេចបាន នៅឆ្នាំ២០២២ទី៣ /ពិភាក្សានិងអនុម័តរបាយ ការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២២ របស់សមាគម ទី៤/ពិភាក្សានិងអនុម័ត សកម្មភាពនិងថវិកាឆ្នាំ២០២៣ ដោយផ្តោតលើអាទិ ភាពមួយចំនួនដូចជា ការបណ្តុះបណ្តាលស្មៀនឃុំ សង្កាត់និងការផ្សព្វផ្សាយ ក្រមសីលធម៍សម្រាប់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងបន្តចុះប្រឹក្សា យោបល់ជាមួយ ក្រុមប្រឹក្សាទាំងនេះ ផងដែរ។

ក្នុងនោះ លោកសយ កុសល ប្រធានសម្ព័ន្ធជាតិ សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាននិង វាគ្មិនដទៃទៀត បានលើក ពិភាក្សាពីបញ្ហានានា ដែលមានខ្លឹមសារនៅ ជុំវិញគោលបំណងនិង ទិសដៅនៃសមាគម ដែលលើកកម្ពស់ឋាន: អភិវឌ្ឍន៍សមត្ថភាព ការពារផលប្រយោជន៍ របស់សមាគម និិងកសាងភាពជា ដៃគូជាមួយក្រសួង ស្ថាប័នផងនិងពង្រឹងសមាគម ចីរភាពហិរញ្ញវត្ថុ សមត្ថភាពសមាជិក ទំនាក់ទំនងជា មួយអង្គការជាតិ អន្តរជាតិ មន្ទីរ ក្រសួង ស្ថាប័ន អភិវឌ្ឍន៍សេដ្ឋកិច្ច និងយែនឌ័រជាដើម ។

លោក យឹម សំណាង  អភិបាលរង ខេត្តបន្ទាយមានជ័យ ស្នើនិងជម្រុញអឲ្យ ប្រធាននិងសមាជិកសមាគម បន្តខិតខំអនុវត្តឲ្យ សម្រេចបាន តាមគោលបំណង គោលដៅនិងការ ប្តេជ្ញាចិត្តរបស់ខ្លួននៅ ឆ្នាំ២០២៣នេះ សំដៅចូលរួមថែរក្សា សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចខេត្តនិងប្រទេសជាតិ ជាពិសេសផ្តល់សេវានិង ការលើកម្ពស់ជីវភាព ប្រជាពលរដ្ឋឲ្យល្អ និងមានប្រសិទ្ធភាព ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *