(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលស្រុកមង្គលបូរីនៅថ្ងៃ២៦ ខែ មករា ឆ្នាំ ២០២៣ បានធ្វើការជូនដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋរស់នៅក្នុ ងស្រុកមង្គលបូរីទាំង អស់ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអាមេរិច និងមកព្យាលជង្ងីទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក ក្នុងនោះនិងផ្តល់ វែនតាឥតគិតថ្លៃជូន ដល់ពលរដ្ឋរស់នៅ ស្រុកមង្គលបូរី មានរយៈពេល៧ថ្ងៃ។
លោករ័ត្នដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អាមេរិចមកព្យាលជង្ងីទូទៅ វះកាត់ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតា ឥតគិតថ្លៃដល់ពលរដ្ឋ នៅស្រុកមង្គលបូរី មានរយៈពេល៧ថ្ងៃ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ខែកុម្ភ:ឆ្នាំ ២០២៣ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង ៤:៣០នាទី ល្ងាច
មាន៣ទីកន្លែង កន្លែងទី១ នៅសាលាបឋម សិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក កន្លែងទី២ នៅសាលាបឋមសិក្សាសឿ មានរយ:ពេល២ថ្ងៃចាប់ ពីថ្ងៃទី២ខែកុម្ភ: ដល់៣ខែកុម្ភ: ឆ្នាំ២០២៣ ។
កន្លែងទី៣ នៅទល់មុខសាលា ឃុំគោកបល័្លង្គ មានរយ:ពេល២ថ្ងៃពីថ្ងៃ ទី២ខែកុម្ភ:ដល់៣ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទី ល្ងាច ។
ក្នុងនោះលោកដាស៊ីណង់ បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិច ជាច្រើនក្រុមក្នុងនោះ មានវេជ្ជបណ្ឌិតចំណានៗ ជាច្រើននាក់និងមាន ថ្នាំពេទ្យជាច្រើនមុខ យកមកពីសហរដ្ឋអាមេរិច មកពិនិត្យព្យាបាល ជម្ងឺជូនប្រជាពលរដ្ឋ ក្នុងនោះ មានការវះកាត់ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតាជូ ដោយមិនឥតគិតថ្លៃដល់ ពលរដ្ឋនៅស្រុកមង្គលបូរី មានរយៈពេល៧ថ្ងៃ។
លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាកន្លងមក មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អាមេរិចជាច្រើនក្រុម រួមទាំងគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោហ៊ុនសែន ផងបានចុះមកពិនិត្យ ព្យាបាលជម្ងឺជូន ពលរដ្ឋទូទៅនៅតាម ក្រុង ស្រុកពិសេស នៅជនបត់ដោយមិន ប្រកាន់និន្នាការ នយោបាយ សាសនា វណ្ណ:ក្នុងបំនងរួមចំណែក បន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ក្នុងនោះលោកបានថ្លែង អំណរគុណដល់ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តអាមេរិច បានចុះមកពិនិត្យជម្ងឺ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរីនេះ ដែលជួយជាមនុស្សធម៍ សុខភាពរបស់ដល់ ប្រជាពលរដ្ឋនៅក្នុង ខេត្តបន្ទាយមានជ័យនេះយើងនេះ៕