(ខេត្តស្វាយរៀង)៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យការងារជីកស្ដារប្រឡាយ រំដោះទឹកនៅជុំវិញ ផ្ទះអតីតយុទ្ធជន ៤០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ឯកឧត្តម វង សូត បានផ្ដាំផ្ញើសាកសួរ សុខទុក្ខពីសំណាកម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់អាជ្ញាធរ ប្រជាពលរដ្ឋនៅក្នុង ស្រុករមាសហែក ដែលជានិច្ចកាសម្ដេចតែងតែនឹករលឹក និងយកចិត្តទុកដាក់ គិតគូរអំពីជីវភាពរស់នៅ ចំពោះបងប្អូន អតីតយុទ្ធជនផងដែរ។
ឯកឧត្តម វង សូត បានបញ្ជាក់ថា គោលនយោបាយ លើកកម្ពស់សុខមាល ភាពរបស់អតីតយុទ្ធជនគ្រួសារ អតីតយុទ្ធជនត្រូវ បានរាជរដ្ឋាភិបាលយក ចិត្តទុកដាក់ ពិសេសជម្រកស្នាក់ នៅក្នុងនោះខេត្តស្វាយរៀង ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់ផ្ទះ៤០០ខ្នង សម្រាប់អតីតយុវជន គ្រួសារអតីតយុទ្ធជន និងគ្រួសារមានគុណ អំណាចចំពោះប្រទេសជាតិ ក្នុងនោះរដ្ឋបាលខេត្ត រួមនិងមន្ទីរអង្គភាពជុំវិញខេត្ត ស្រុក ក្រុងបានចូលរួមឧបត្តមបន្ថែមលើស្បៀងអាហារពូជដំណាំ ពូជសត្វដើម្បីធ្វើការដាំដុះ និងចិញ្ចឹមសំដៅ កែលំអរបន្ថែមលើរបប ដែលរាជរដ្ឋាភិបាលឧបត្ថម្ភ៕