(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៣ នេះក្នុងសាល ប្រជុំមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ សកម្មភាពឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចបុរជុំនោះ មានការចូលរួម លោកសូ ខន ឬទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោកប្រាក់ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ លោកយឹម លី ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ មន្ត្រីបរិស្ថាន មន្ត្រីឧទ្យានុរក្ស សហគមន៍ តំបន់ការពារធម្មជាតិជាច្រើនរូបទៀត។
លោកយឹមលីបានមាន ប្រសាសន៍ថាកិច្ចប្រជុំនេះ ផ្តោតលើចំណុចសំខាន់ៗ មានដូចជារបាយការណ៍ បូកសរុបលទ្ធផលការងារ ដែលបានអនុវត្តក្នុងឆ្នាំ២០២២ កន្លងមក ពិភាក្សាលើប ញ្ហាប្រឈមនានា និង ពិភាក្សាលើកទិសដៅ អនុវត្តការងារសម្រាប់ឆ្នាំ២០២៣បន្ត។
លោកយឹមលីបានមាន ប្រសាសន៍បញ្ជាក់ឲ្យដឹងបន្តថាកិច្ច ប្រជុំក៏បានលើក យកអំពីមន្ត្រីបរិស្ថាន បានចូលរួមប្រតិបត្តិកា បានល្អប្រសើរក្នុងកិច្ច ការគ្រប់គ្រងធនធាន ធម្មជាតិ ការពារអភិរក្ស ជីវះចំរុះ និងការរស់នៅ ដោយចីរភាព។
ក្នុងនោះលោកបានវាយតម្លៃ បុគ្គលិកបរិស្ថានទាំង អស់ដែលបានខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ អនុវត្តការងារ ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់រយៈពេល១ឆ្នាំពេញនិង ធ្វើការបូកសរុប លើការគ្រប់គ្រង សំណល់រឹងរាវទីប្រជុំជន ការរៀបចំសកម្មភាព គ្រប់គ្រងគុណភាពទឹក ឲ្យដំណើរការបានរលូន ការពង្រឹងកិច្ច សហការក្នុងការការពារ តំបន់ការពារធម្មជាតិ និងការពង្រឹងសាមគ្គីភាព ផ្ទៃក្នុងមន្ទីរបរិស្ថានផងដែរ។
លោកសូ ខន ឬទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានមានប្រសាន៍ថា កិច្ចប្រជុំនេះលោកបានផ្តោត ទៅលើកិច្ចគាំពារបរស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការពារអភិរក្សជីវះចំរុះ និងការរស់នៅ ដោយចីរភាព។
សារធាតុរ៉ែសំខាន់ៗ និងអន្តរកាលថាមពល៖
១ ការពិនិត្យនិងបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២។
២ ការបង្កើនល្បឿន បច្ចេកវិទ្យានិងការប្រើប្រាស់ ធនធានរ៉ែសំខាន់ៗ ដើម្បីបម្រើដល់ ផលិតកម្មអន្តរកាលថាមពល និងចូលរួមប្រយុទ្ធ ប្រឆាំងនឹងបំរែបំរួលអាកាស ធាតុសកល។
៣ ការរៀបចំទំនើបកម្មនៃ គោលនយោបាយនិង បទប្បញ្ញត្តិរបស់រដ្ឋាភិបាល ៤ការកសាង ភាពធន់សម្រាប់ខ្សែ សង្វាក់ផលិតកម្មតំបន់ និងការគ្រប់គ្រង ឧស្សាហកម្មរ៉ែខ្នាត តូចនិងមធ្យម ការពង្រឹងប្រព័ន្ធកៀងគរ ចំណូលនិងលើកកម្ពស់ ក្នុងវិស័យរ៉ែ និងការពង្រឹងការ គ្រប់គ្រងនិងស្តារបរិស្ថាន ឡើងវិញក្រោយបញ្ចប់ ការដ្ឋានអាជីវកម្មរ៉ែ។
៥ ការរៀបចំផែនការនិងទិសដៅ បន្តសម្រាប់កិច្ចសហប្រតិបត្តិការ ទាំងថ្នាក់តំបន់និងទ្វេភាគី។
បញ្ចប់កិច្ចប្រជុំ លោកសូ ខន ឬទ្ធីគុណ បានប្រគល់នូវប័ណ្ណ សរសើរជូនដល់មន្ត្រីមន្ទីរបរិស្ថាន ដែលមានស្នាដៃ ក្នុងការបំពេញតួនាទីភារកិច្ច នាពេលកន្លងមក និងសម្ភារៈមួយចំនួន ជូនដល់មន្ត្រីឧទ្យានុរក្សផងដែរ៕