(ខេត្តបន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យសព្វ ថ្ងៃនេះប្រជាពលរដ្ឋ បាននិយាយតៗគ្នាថា សមត្ថកិច្ចគួរណាស់ចុះពិនិត្យ លោកសង្ឃ និងដូនជី ចេញបិណ្ឌបាតត្រាច់ចរគ្រប់ច្រកល្អ ពិសេសក្នុងផ្សារ១អង្គៗ ពុំឃើញមានពាក់កាតសំគាល់ ជាសញ្ញាថាសង្ឃសោះ មិន ដឹងថាសង្ឃទាំងនោះ ពិតប្រាកដឬក្លែងក្លាយនោះទេ។
ប្រជាពលរដ្ឋបានប្រាប់ អ្នកយកព័ត៍មាន ឲ្យដឹងបន្តទៀតថា គេឃើញមាន លោកសង្ឃ និង ដូនជីជាច្រើនអង្គ នាក់ បានចេញបិណ្ឌបាត ត្រាច់ចរ គ្រប់ច្រកល្អក ពិសេសក្នុងផ្សារ ក្នុងនោះក៏មានស្ត្រី វ័យចំណាស់ ស្លៀកពាក់ស ដូចដូនជី មួយចំនួនតូច កាន់ប្រូក្រាមនិងកាន់ផ្ទិលដើរសុំតាម ផ្ទះនិងតាមផ្សារអួតខ្លួនថា សុំនេះដើម្បី យកទៅកសាងវត្ត គេមិនដឹងថា ស្ត្រីវ័យចំណាស់ ព្រមទាំង លោកសង្ឃទាំងនោះពិត ប្រាកដឬក្លែងក្លាយយ៉ាង ណានោះទេ។
កន្លងមកថ្មីៗនេះ ក្រសួងធម្មការសាសនា បានចេញសេចក្តី ប្រកាសមួយ ធ្វើការហាមឃាត់ លោកសង្ឃ និងដូនជីត្រូវបញ្ឃប់ រាល់សក្មភាពដើរត្រាច់ចរ គ្រប់ច្រកល្អក បិណ្ឌបាត ឬរៃអង្គាសបច្ច័យតាមទីផ្សារ ពិសេសពេលរដូវ បុណ្យទានមកដល់ នេះជាអំពេីខុសច្បាប់ ជាតិសាសនាខ្លាំងណាស់។
ប្រធានមន្ទីរ ធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា លោកពុំអនុញ្ញាត្តិ ឲ្យព្រះសង្ឈ លោកអាចារ្យ ដូនជី ដើរធ្វើសកម្មភាព រៃអង្គាសបច្ច័យ នៅតាមផ្លូវសាធារណៈ និងទីប្រជុំជន នៅក្នុងពិធីបុណ្យកឋិនទានផ្សេងនោះឡើយ ពិសេសដើរចែកប្រូក្រាមតាមកម្មវិធីបុណ្យ តាមផ្ទះ នៅតាមផ្សារ ឬតាមទីសាធារណៈ ដែលមានមនុស្សប្រមូលផ្តុំច្រើន ព្រោះវាប៉ះពាល់ដល់វិន័យសង្ឃ និងវាមិនគាប់ ភ្នែកដល់មហាជន និងធ្វើឲ្យបាត់បង់ជំនឿ ពុទ្ធបរិស័ទដែលជាអ្នកកាន់ ព្រះពុទ្ធសាសនាទៀតផង។
ក្នុងនោះក៏មាន សង្ឃទាំងពីរគណៈ ក៏ចេញសេចក្តីប្រកាសមួយ ហាមឃាត់ លោកសង្ឃ និងដូនជីត្រូវ បញ្ឃប់រាល់សក្មភាពដើរត្រាច់ចរ គ្រប់ច្រកល្អក បិណ្ឌបាត ឬរៃអង្គាសបច្ច័យតាមទីផ្សារ ពិសេសពេលរដូវ បុណ្យទានមកដល់ម្តងៗ ក៏មានព្រះសង្ឈ និង លោកអាចា្យ និងដូនជី មួយចំនួនតូចនៅតែ បន្តធ្វើសកម្មភាព ដើរបិណ្ឌបាត្រឬរៃអង្គា សបច្ច័យតាមផ្ទះ តាមទីផ្សារ ទីប្រជុំជន ដែលទង្វើនេះធ្វើឲ្យ បាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្តិយស ដល់ព្រះពុទ្ធសាសនាយ៉ាង ខ្លាំងណាស់ទៀតផង។
សង្ឃទាំងពីរគណៈ បានធ្វើការសំណូម ពរដល់ព្រះសង្ឃ គណៈកម្មការវត្ត លោកអាចារ្យ តាជី យាយជី ត្រូវរៀបព្រះកាយនិងរៀបចំខ្លួន ដើម្បីពង្រឹងការ ប្រតិបត្តិសន្ធាពុទ្ធបរិស័ទឲ្យបានត្រឹមត្រូវ តាមពុទ្ធានុញ្ញាតហើយ សូមចៀសឲ្យបាននូវ ភាពអវិជ្ជមាន ដែលធ្វើឲ្យបាត់បង់សន្ធា ជ្រះថ្លារបស់ពុទ្ធបរិស័ទទៀតផង។
ក្នុងនោះប្រជាពលរដ្ឋ រាយការណ៍មកប្រាប់អ្នក យកព័ត៍មានឲ្យដឹងថា សព្វថ្ងៃមានសង្ឃ ក្មេងៗ ព្រះជន្មពី ២០ព្រះវស្សា ពុំសូវមានសង្ឃចាស់ៗនោះទេ ដើរបិណ្ឌបាទនៅ តាមផ្លូវសាធារណៈ និងទីប្រជុំជន តាមផ្ទះ នៅតាមផ្សារ ដែលមានមនុស្ស ប្រមូលផ្តុំច្រើន គ្មានកាត ផុតវេលាថ្ងៃត្រង់ ផុតម៉ោងឆាន់ ស្រែកំហ៊ក ខ្លាំងៗដាក់ម្ចាស់ផ្ទះ ឲ្យម្ចាស់ផ្ទះដាក់បាទឲ្យ ពេលខ្លះសុំសៀវភៅធម៍ ពេលម្ចាស់ផ្ទះឲ្យ សុំគិតជាលុយវិញ ពេលគិតជាលុយ ស្ទើររាប់រយដុល្លាឯណោះ ហាក់គ្មានសីលធម៍ បន្តិតទាល់តែសោះ គិតតែផ្ទាល់ ប្រយោជន៍ខ្លួនតែប៉ុណ្ណោះ៕