លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ដឹកនាំកងកម្លាំងចុះសម្រួល បង្កលក្ខណៈងាយស្រួល ដល់ពលករខ្មែរត្រឡប់វិញ នៅច្រកអន្តរជាតិប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំ បញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង ការ នគរបាល ខេត្តបន្ទាយមានជ័យ ដោយ ឡែកនៅថ្ងៃទី២៥និង២៦ ខែមិថុនា ឆ្នាំ២០ ២៥នេះ លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកងកម្លាំងក្រោមឱវាទ ចុះសម្របសម្រួល របៀបរាបរយសណ្តាប់ធ្នាប់ ដើម្បីបង្កលក្ខិណៈងាយស្រួល ដល់បងប្អូនពលករខ្មែរ ដែលត្រឡប់ចូលកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត និងសាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពល រដ្ឋ។

មកទល់ពេលនេះកម្លាំងសម្ថកិច្ច នៃអធិការដ្ឋានក្រុងប៉ោយប៉ែតទាំងអស់ បានខិតខំយ៉ាងសស្រាក់សស្រាំ ជាខ្លាំងដើម្បីជួយបងប្អូន ពលករខ្មែរយើងជាពិសេសកម្លាំង ចរាចរណ៍នៅតែបន្តសម្រួល ចរាចរណ៍និងមើល សន្តិសុខសុវត្ថិភាព ជូនបងប្អូនទាំង អស់គ្នា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *