សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅសារព័ត៌មានថៃមួយថា បើឆ្កួតសូមឆ្កួតតែពួក​អ្នកឯងចុះ

(ឧត្តរមានជ័យ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

សម្តេចតេជោ បានគូសបញ្ចាក់ថា វត្តមានរបស់សម្តេច មិនមកចេញបញ្ជាជំនួស ឲ្យនាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រី  ក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុក លើកទឹកចិត្តនិងផ្តល់ជំនួយ សម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងការពារជាតិការទឹកដី។

សម្តេចតេជោ បានបន្តថា បងប្អូនមេបញ្ជាការ កងទ័ពបានហៅខ្ញុំថា (អគ្គភស្តុភារជាន់ខ្ពស់)។ សម្តេចបង្ហាញនូវការពេញចិត្ត និងធ្វើកិច្ចការជួយ លើការផ្តល់ភស្តុភារ បន្ថែមលើភស្តុភារ ដែលរាជរដ្ឋាភិបាលផ្តល់ជូន មុខនាទីនេះមិន តម្រូវឲ្យមានការតែងតាំង នោះទេព្រោះជាពាក្យនិយាយលេង។

តាមរយៈសារក្នុងបណ្តាញសង្កមការងារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ថាមានសារព័ត៌មានថៃមួយបានចុះផ្សាយថា សម្តេចដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជា អគ្គបញ្ជាការកងទ័ព ដើម្បីត្រៀមវាយថៃ។

តាមសម្តេចតេជោ «ខ្ញុំសូមផ្តាំទៅវិញថាបើឆ្កួត សូមឆ្កួតតែពួកអ្នកឯងចុះ»។

សម្តេចតេជោ បានលើកឡើងថា សម្តេចជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ។ តើមានការចាំបាច់ទេ ដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះ ដែលសូម្បីតែតួរនាទីជានាយករដ្ឋមន្ត្រី ក៏ខ្ញុំមិនបន្តធ្វើដែរនោះ?។

សម្តេចថា ឈប់បានឈប់ទៅនិង សូមកុំចូលមកឈ្លានពាន Facebook សម្តេចទៀត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *