មន្ត្រីក្រសួងការងារ បន្តសម្របសម្រួល និងផ្ដល់ព័ត៌មានដល់ ពលករខ្មែរវិលត្រឡប់តាម ច្រកព្រំដែនប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ គិតត្រឹមម៉ោង ៤:០០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានបន្តបំពេញតួនាទីយ៉ាងសកម្មនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។

សកម្មភាពចម្បងរបស់ ក្រុមការងារគឺការផ្ដល់ ព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ ដែលបានវិលត្រឡប់មក កាន់ប្រទេសកំណើតវិញ។ ព័ត៌មានដែលបានផ្ដល់រួមមាន ឱកាសការងារដែល មាននៅក្នុងស្រុក ការ អប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនជំនាញ និងអត្ថប្រយោជន៍នានា ដែលទទួលបានពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

You might like

Leave a Reply

Your email address will not be published. Required fields are marked *